បើកជែងគ្នាចំពេលឡានបត់ក្បាលធ្វើឱ្យធ្លាក់ប្រឡាយ

, , Leave a comment

ខេត្តបាត់ដំបង​ ៖ រថយន្ត​មួយគ្រឿង​ធ្លាក់​ប្រឡាយ មួយគ្រឿង​ទៀត ចូល​ផ្សារ គ្រា​ដែល​រថ យន្ត ទាំង​២ បន្ថែម​ល្បឿន​ប្រជែង​គ្នា ដណ្ដើម​ទៅមុខ​តែ​មុខតែ​រៀងៗ​ខ្លួន  កាលពី​វេ​លា​​ម៉ោង​៥និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣១ កក្កដា ២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ខាងមុខ​ផ្សារ​ស្ដៅ ក្នុង​ឃុំ​ស្ដៅ ស្រុក​រតនៈមណ្ឌល ។

 

នគរបាល​មូលដ្ឋាន​បាន​និយាយថា រថយន្ត​ទាំង​២​គ្រឿង ១​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-3842 អ្នកបើកបរ​ឈ្មោះ ស សា​ម៉េ​ត អាយុ​៣៤​ឆ្នាំ រស់នៅ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​មួយគ្រឿង​ទៀត​ម៉ាក ISUZU មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បាត់ដំបង 2E-9680 អ្នកបើកបរ​ឈ្មោះ សាម សេរី អាយុ ៤៥​ឆ្នាំ រសនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រត​នះ​មណ្ឌល ។ រថយន្ត​ទាំង​២​នេះ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​។

 

ប្រភព​ដដែល​បន្តថា ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង នៅពេលដែល​រថយន្ត​បា​ឡែ​ន បន្ថែម​ល្បឿន​ឡើង​ជែង​រថយន្ត ISUZU ដែល​ព្យាយាម​បត់​ឆ្វេង​ដោយ​មិន​ផ្ដល់​ភ្លើង​ស​ញ្ញា​ ទើប​បណ្ដាល​ឲ្យ​ប៉ះគ្នា​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​បា​ឡែ​ន​ធ្លាក់​ស្នាមភ្លោះ​បន្ទាប់ពី​បុក​ស្លាក​សញ្ញា​ចរាចរ​ណ៏​មួយ​ផ្ទាំង​រាប​ដល់​ដី រីឯ​រថយន្ត ISUZU គេច ចូល​ផ្សារ​ស្ដៅ​បា​ត់​ តែ​ពុំ​បានធ្វើ​ឲ្យ​អ្នកណាម្នាក់​រងគ្រោះថ្នាក់​ទេ ។​ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​អូស​យក មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រតនមណ្ឌល ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕

442

 

Leave a Reply

(*) Required, Your email will not be published