ចេញ​ទៅ​ឆ្លុះ​​សត្វព្រៃ​ ត្រូវ​ពស់​ចឹក​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ពស់ពព្លាក់​បាន​ចឹក​បុរស​ម្នាក់​ ខណៈពេលដែល​បុរស​ម្នាក់នេះ​​បាន​ដើរទៅ​ឆ្លុះ​សត្វ​​នៅពេល​យប់​ក្នុងព្រៃ ​កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៣ ។ តាម​ការ​រៀប​រាប់​​របស់​សាច់ញាតិ​​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ពស់​ចឹក​នោះ​មានឈ្មោះ ឡាយ ឆាន អាយុ ២២ ឆ្នាំ មាន​ប្រពន្ធ​កូន ២ នាក់ នៅ​ភូមិ​អន្លុង​ក្រមួន ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។ ប្រភព​បាន​បន្តទៀតថា ក្រោយពេល​មេឃ​រាំងភ្លៀង​ឈ្មោះ ឡាយ ឆាន បាន​យក​កែវឆ្លុះ​ទៅ​ឆ្លុះ​សត្វ​នៅ​ព្រៃ​ខាងក្រោយ​ភូមិ នេះ​ជា​ទម្លាប់​របស់គេ ហើយក៏​ត្រូវ​ពស់ពព្លាក់​ចឹក​ត្រូវ​ខ្នងជើង​ខាងស្តាំ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង។ បច្ចុប្បន្ន​អ្នករបួស​កំពុង​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង៕

a1(30)

 

Leave a Reply

(*) Required, Your email will not be published