ស្រវឹង​បើក​លឿន​ដល់​ផ្លូវកែង​បង្ខំ​បត់​ជ្រុល​ចង្កូត​បុក​រះ​បន្ដក​ន្ដុ​យ​គ្នា​តែ​មិន​បង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស

, , Leave a comment

ក្រុង​ប៉ោយប៉ែត​ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ គួរ​ឲ្យ​ខ្លាច គឺ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង បត់​លឿន​ប៉ះគ្នា​ជាមួយ​កាមរី កំពុង​បោះពួយ​លឿន​ដូចគ្នា រួច​ជ្រុល​ចង្កូត​ទៅបុក​កាមរី ចត​ស្ងៀម​មួយគ្រឿង​ទៀត ធ្វើ​ឲ្យ​អ្នក​ស្ថិតក្នុង​ហេតុការណ៍ ព្រលឹងចុងសក់​។  ប៉ុន្តែ​បែរជា​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​ឡើយ ។ ករណី នេះ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​

 

​រថយន្ត​ពាក់ព័ន្ធ​ទាំង​៣​គ្រឿង​រួមមាន ១. កាមរី​បា​ឡែ​ន​ចង្កូត​ឆ្វេង​សេរី​ឆ្នាំ​២០០៨​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ២T.៥១៦៦ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ២.​កាមរី​សេរី​ឆ្នាំ​១៩៩៥ ចង្កូត​ឆ្វេង​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A.៣៨៨៩ បើកបរ​ដោយ​ជនជាតិ​កូរ៉េ​ម្នាក់ ភេទ​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ និង​៣.​រថយន្ត​ប្រភេទ​កាមរី​ពណ៌​ស សេរី​ឆ្នាំ​១៩៩៥ ចង្កូត​ឆ្វេង​ពាក់​ស្លាក​លេខ ភ្នំពេញ​២B.៥៧៨១ ជា​រថយន្ត​តាក់ស៊ី​ចត​ស្ងៀម នៅ​ចិញ្ចើមផ្លូវ ដែលមាន​ម្ចាស់​ឈ្មោះ មៀន វិសាល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត​។​

 

រថយន្ត​បា​ឡែ​ន​គេ​ឃើញ​ខូចខាត​ផ្នែក​ខាងមុខ ក្រោយ ចំណែក​កាមរី​៩៥​ខ្ទេច​មួយ​ចំហៀង​ខាងស្ដាំ ព្រមទាំង​ផ្ទុះ​ពោង​ខាងក្នុង​ទៀតផង​។ ឯ​រថយន្ត​រងគ្រោះ​ដែល​បើកបរ​ដោយ​ជនជាតិ​កូរ៉េ​ខូចខាត​ផ្នែក​ខាងមុខ និង​ជ្រុះ​កាង​។​ តាម​ប្រភពពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​កាមរី​បា​ឡែ​ន បោះពួយ​មកពី​ទិស​ខាងលិច លុះដល់​ចំណុចកើតហេតុ  ដោយ​បង្ខំ​បត់​លឿន ក៍​ជ្រុល​ចង្កូត​ទៅបុក​កាមរី បើកបរ​ដោយ​ជនជាតិ​កូរ៉េ ដែល​កំពុង​បោះពួយ ពី​ទិសខាងកើត ធ្វើ​ឲ្យ​រថយន្ត វិល​មួយ​ជុំ​បត់​ក្បាល​ទៅ​កើត​វិញ ចំណែក​រថយន្ត​បង្ក ក្រោយពី​បុក​ក៏​រេ​ចង្កូត​ទៅបុក​កាមរី មួយគ្រឿង​ទៀត ពេញ​ពី​ចំហៀង គាប​ជាប់​តែម្ដង​។​

 

ប្រភព​បន្តថា​រថយន្ត​បង្ក​មាន​គ្នា​២​នាក់​ប្រុសៗ ទំនងជា​ពួកគេ​ស្រវឹងស្រា​ខ្លាំង ចេញពី​រថយន្ត​ដើរ​ទ្រេតទ្រោត​ក្លិន​ស្រា​ហួង​តែម្ដង ហើយ​គេច​ឡើង​ម៉ូតូ​ទៅ​បាត់ នៅសល់តែ​ភាគី​រងគ្រោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រោយ​ហេតុការណ៍ នគរបាល​ចរាចរ​ណ៏​បាន​ចុះ​ដល់​កន្លែង កើតហេតុ ធ្វើការ​វាស់វែង​ទាំងយប់ រួច​នាំយក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ ៕

dscf3497 dscf3500

 

Leave a Reply

(*) Required, Your email will not be published