ជិះ​ម៉ូតូ​លឿន បុក​គោយន្ត​ពីក្រោយ សន្លប់​ធំ​

, , Leave a comment

ខេត្តបន្ទាយមានជ័យ​ ៖ យុវជន​ម្នា​ក់បា​នរ​ងរ​បូស​ធ្ងន់ ខណៈដែល​ជិះ​ម៉ូតូ​ មិន​ប្រុងប្រយ័ត្ន​ទៅបុក​ជាមួយ​គោយន្ត​កន្ត្រៃ​ ។ ហេតុ​ការ​ណ៏​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ​៤​៥ រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ​យុវជន​រងគ្រោះ​មានឈ្មោះ ស៊ុយ ចាន់ថា អាយុ​ ២២​ ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យប្រកបមុខរបរ​បុគ្គ​លិ​កល​ក់​បារី​ឲ្យ​ក្រុមហ៊ុន KTI ។​

 

បើតាម​សាក្សី​ឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​កន្ត្រៃ​មាន​មនុស្ស​ជិះ​នៅលើ​នោះ​០២​នាក់  ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិ​ច​ទៅ​​កើត ។ លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​មិនដឹងមូលហេតុ​យ៉ាងណា​ស្រាប់តែ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ក្រហម​ពាក់​ស្លាក​លេខបន្ទាយមានជ័យ​1​G-2728 ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ទៅបុក​គោយន្ត​កន្ត្រៃ ពីក្រោយ​ពេញទំហឹងបណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ខ្ទាត​ចេញពី​ម៉ូតូ​ដេក​សន្លប់ បាត់ស្មារតី និង​រងរបួស​ធ្ងន់ ។

 

គ្រានោះ​អ្នកបើក​គោយន្ត​មិនបាន​ឈប់​មើល​ទេ ព្រមទាំង​បន្ថែម​ល្បឿន​យ៉ាង​លឿនគេចខ្លួន​ទៅ​ទិសខាងកើត​បាត់​។ បន្ទាប់មក​ទើប​នគរបាល​ចរាចរ​ណ៏​ខេត្តទៅដល់​ក​ន្លែ​ង​កើ​ត​ហេតុដឹក​ជនរងគ្រោះ​តាម​រថយន្តសង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបញ្ជូនមក​មន្ទីរពេទ្យបង្អែក ​ក្រុង​សិរីសោភ័ណ ៕

CH-1389 CH-1387

 

Leave a Reply

(*) Required, Your email will not be published