អាមេរិក​​ថ្កោលទោស​​​ចំពោះ​​ចិន​​ ដែល​រំលោភ​​ចូល​​ក្នុង​ជម្លោះ​ដែនសមុទ្រ​​

, , Leave a comment

ក្រុង​​ញ៉ូវក ៖ ព្រឹទ្ធសភា​​សហរដ្ឋអាមេរិក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​​​លើ​សេចក្ដី​សម្រេច​មួយកាល​​​ពី​ថ្ងៃ​ចន្ទ​​ ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​​​​ទីក្រុង​ប៉េកាំង​លើ​ទង្វើ “ឈ្លានពាន​ និង​ការ​គំរាមកំហែង”របស់​ខ្លួន​​ក្នុង​ជម្លោះ​​សមុទ្រ​ចិន​ខាងកើត ​និង​សមុទ្រ​ចិន​ខាងត្បូង ។ សេចក្ដី​សម្រេច​​នេះ បាន​ស្នើសុំ​ដល់​គ្រប់​ភាគី​​ទាំងអស់​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​​​ទាមទារ​ដែន​កោះ​នៅ​ក្នុង​ដែនសមុទ្រ​​ចិន​ ត្រូវ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

 

​ជុំវិញ​ការ​ទាមទារ​របស់​ចិន​លើ​​​កោះ ​Diaoyou សេចក្ដី​សម្រេច​នេះ ​បាន​បញ្ជាក់​ថា  ​​​​​រដ្ឋាភិបាល​អាមេរិក​បាន​ទទួលស្គាល់​ថា​ ដែន​កោះ​នេះ​​គឺ​ស្ថិតនៅ​ក្រោម​កា​អធិបតេយ្យភាព​របស់​​ជប៉ុន​ ហើយ​​អាមេរិក​នឹង​​​ប្រឆាំង​រាល់​សកម្មភាព​ឯកតោភាគី​ណាមួយ​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​គ្រប់គ្រង​​នេះ។ ក៏ប៉ុន្តែ សេចក្ដី​សម្រេច​នេះ​បាន​ចង្អុល​បង្ហាញ​ថា សកម្មភាព​​ឯកតោភាគី​​នៃ​ភាគី​ទីបី​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ទទួលស្គាល់​នេះ​នោះ​ឡើយ។ ​សេចក្ដី​សម្រេច​នេះ​ក៏​បាន​​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា នៅ​ក្រោម​សន្ធិសញ្ញា​សន្តិសុខ​ទ្វេភាគី​ជាមួយ​​ទីក្រុង​តូក្យូ​  ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​​ណា​មួយ​ដែល​ធ្វើឡើង​ដោយ​​គ្រប់​ភាគី​ទាំងអស់​មក​លើ​ជប៉ុន។

 

​សេចក្ដី​សម្រេច​​ខាងលើ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​សំដៅ​ជា​សំខាន់​ទៅ​លើ​​នាវា​កងទ័ពជើងទឹក​ក៏​ដូចជា​​​ទូក​ក្រុម​អ្នកស្នេហាជាតិ​​ចិន​​ដែល​តែងតែ​អុកឡុក​ចូល​កៀកកើយ​ទៅ​ជិត​ដែន​កោះ​មាន​ជម្លោះ​ Diaoyou​​ ជាបន្តបន្ទាប់​ចាប់តាំង​ពី​​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ផ្ដើម​មាន​ជម្លោះ​ដ៏​ក្ដៅ​គគុក​លើ​ការ​ទាមទារ​កោះ​នេះ​នា​ពេល​កន្លងមក៕​

00016c42b25a1196aa2205 i02_RTR30U2M

 

Leave a Reply

(*) Required, Your email will not be published