អតីត​រដ្ឋមន្ត្រី​ក្នុង​របប​កាដាហ្វី​ម្នាក់ ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត

, , Leave a comment

អតីត​រដ្ឋមន្ត្រី​ម្នាក់​ក្នុង​រដ្ឋាភិបាល​ដែល​កាន់​កាប់​ដោយ​របប​កណ្ដាប់​ដៃ​ដែក​កាដាហ្វី​​របស់​លីប៊ីត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត​ដោយសារ​តួនាទី​របស់​លោក​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០១១។ ​តុលាការ​ក្នុង​ក្រុង​ Misrata ​​បាន​រក​ឃើញ​ថា ​​លោក Ahmed Ibrahim ​​មាន​ទោស​ធ្វើ​ឲ្យ​សន្តិសុខ​ជាតិ​ធ្លាក់​ចុះ​​ ​និង​រៀបចំ​គម្រោង​សម្លាប់​ជនស៊ីវិល។ ចៅក្រម​​ម្នាក់​បាន​និយាយ​ថា ​លោក Ibrahim ​បាន​បំផុស​បំផុល​​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​ Sirte ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​កាដាហ្វី។ ​​ការ​កាត់​ទោស​ប្រហារ​ជីវិត​របស់​លោក​ Ibrahim គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​បាញ់​ប្រហារ​ពី​ទាហាន។ ​​​នេះ​ជា​ការ​កាត់​ទោស​ករណី​ទី ១ ​​ហើយ​ទៅ​លើ​​សមាជិក​ដែល​​ជិតដិត​នឹង​របប​​​​​បុរស​ខ្លាំង​កាដាហ្វី៕

1 _69050346_15ecad5c-7a5b-44e0-9d55-5ea068855dd6

 

Leave a Reply

(*) Required, Your email will not be published