ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ទប់​កំហឹង​មិន​បាន​ប្រព្រឹត្តអ​គតិ យកធាតុ​ជីតាក្មេក​ចាក់ចូល​បង្គន់

, , Leave a comment

​ខេត្ដកំពង់ចាម​ ៖​ បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ​២០១៣​ ក្រោយ​ពី​បុរស​រូប​ នេះ​បាន​យក​ឆ្អឹង​ជីតា​របស់​ប្រពន្ធ​នៅ​ក្នុង​ កោដ្ឋ​ទៅ​ចាក់​ចូល​ក្នុង​បង្គន់​អនាម័យ​ ។​ ​លោកអធិការ​នគរបាល​ស្រុក​ព្រៃឈរ​​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ អី​ យ៉ា​មែ​ល​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ព្រៃ​រំដេង​ ឃុំ​បារាយណ៍​ ស្រុក​ព្រៃឈរ​ ខេត្ដ​កំពង់​ ចាម​ ។​ ការ​ចាប់ខ្លួន​ជនសង្ស័យ​សមត្ថ​ កិច្ច​បាន​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ ប្រពន្ធ​ឈ្មោះ​អ៊ូ​ ចាន់​សេង​លាភ​ អាយុ​ ៣២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ដែល​ បាន​ប្ដឹង​ពី​បទ​ប្រមាថ​ទី​បញ្ចុះសព​(​ឆ្អឹង​ ដាក់​ក្នុង​កោដ្ឋ​)​ ។​

​លោកបានឱ្យ​ដឹង​ទៀត​ថា​ យោង​តាម​បណ្ដឹង​ស្ដ្រី​ជា​ប្រពន្ធ​ គឺ​ជន​ សង្ស័យ​ជា​ប្ដី​បាន​យក​ឆ្អឹង​ក្នុង​កោដ្ឋ​ទៅ​ ចាក់ចោល​នៅ​ក្នុង​បង្គន់​ និង​នៅ​វាលស្រែ​ គ្រា​ដែល​ប្រពន្ធ​ជាប់រវល់​ទៅ​បោះ​ឆ្នោត​ ។​ ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អ្នក​រស់នៅ​ ក្បែរ​ផ្ទះ​កើតហេតុ​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​២០១៣​ វេលា​ ម៉ោង​២១​ ជនសង្ស័យ​បាន​ឈ្លោះប្រកែក​ គ្នា​ជាមួយនឹង​ប្រពន្ធ​យ៉ាង​តឹងសរសៃក​ ។​ ការ​ឈ្លោះប្រកែក​គ្នា​នោះ​ផ្ដើម​ចេញពី​ រឿង​ប្រកាន់​គណបក្ស​នយោបាយ​បន្ទាប់​មក​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ។​ លុះ​ស្អែក​ ឡើង​ស្ដ្រី​ជា​ប្រពន្ធ​បាន​ចេញ​ទៅ​បោះ​ ឆ្នោត​បាត់​ជនសង្ស័យ​ទំនង​ព្រោះតែ​ខឹង​ នឹង​ប្រពន្ធ​មិន​ព្រម​ស្រប​តាម​គណបក្ស​ ដែល​ខ្លួន​ស្រលាញ់​ក៏​បាន​យក​ឆ្អឹង​នៅ​ក្នុង​ កោដ្ឋ​ដែល​គេ​ដឹង​ថា​ជា​ឆ្អឹង​ជីតា​ខាង​ ប្រពន្ធ​ទៅ​ចាក់ចោល​ក្នុង​បង្គន់​អនាម័យ​ និង​នៅ​វាលស្រែ​ ទើប​ប្រពន្ធ​ត្រឡប់​មក​ ពី​បោះ​ឆ្នោត​វិញ​ ក៏​ដាក់​ពាក្យបណ្ដឹង​ឱ្យ​ សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​ទៅ​ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​បាន​យក​ ឆ្អឹង​ជីតា​របស់​ប្រពន្ធ​ទៅ​បំផ្លិចបំផ្លាញ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៣​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

6ce82244-b013-4747-a35d-e15d4b24179c

 

Leave a Reply

(*) Required, Your email will not be published