ភា​ព​​មិ​ន​ប្រ​ក្រតី​​ និ​ង​​អំ​ពើ​ពុ​ករ​លួ​យ​​ក្រោ​ម​​ឥ​​ទ្ឋិ​​ពល​​​រ​បស់​​​​​លោ​ក​ កើ​​ត ​រ៉ា​ស៊ី ​ច្រក​​អ​ន្តរជា​តិ​​ត្រ​ពាំ​ង​ផ្លុ​​ង​

, , Leave a comment

ខេត្ត​​កំពង់ចាម ៖ ​ប្រជាពលរដ្ឋ​ជាច្រើន​ធ្លាប់បាន​រអ៊ូរទាំ និង​សម្តែង​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង​ចំពោះ​​​ចំណាត់ការ​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំច្រកទ្វារព្រំដែន អន្ដរជាតិ​ត្រពាំង​ផ្លុ​ង  ក្រោម​ការ​គ្រប់​គ្រង​​​រប​ស់លោ​កកើត រ៉ាស៊ី ដែល​បាន​គាប​ជំរិត​ឲ្យ​ពួកគាត់​បង់ប្រាក់ ក្រៅផ្លូវការ​តាមរបៀប​ពុករលួយ​តាមតែ​ទំនើងចិត្ត​របស់​ពួកគេ ដែល​ទាមទារ​ឲ្យ​ថ្នាក់លើ​ត្រួតពិនិត្យ​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ទន្ទឹម​ពេលដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងតែ​បោសសម្អាត​មន្ត្រី​ខិលខូច​ពុករលួយ​នៅតាម​មន្ទីរ ស្ថាប័នរដ្ឋ​មួយចំនួន​គួរ​ឲ្យ​កោតសរសើរ​។​

 

​ប្រជាពលរដ្ឋ​បាន លើកឡើងថា មន្ត្រីនគរបាល​អន្តោប្រវេសន៍ ត្រពាំង​ផ្លុ​ង  បាន​បង្ខំ​ឲ្យ​ពួកគាត់​បង់ប្រាក់ ចំនួន​១៥​ដុល្លារ​អាមេរិក​សម្រាប់​អ្នក​ដែល​គ្មាន​លិខិតឆ្លងដែន​ហើយ មានធុរៈ ត្រូវធ្វើ​ដំណើរ​ទៅកាន់ ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល​ជំងឺ ហើយ​ពេល​ត្រឡប់មកវិញ​ក៏ត្រូវ​បង់​​​ប្រាក់​ចំនួន ១៥ ដុល្លារ ផ្សេងទៀត​។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​លិខិត​ ​ឆ្លងដែន ហើយ​មានធុរៈ​ចាំបាច់​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម​ត្រូវ​ចំណាយ​ប្រាក់ ក្នុង​ម្នាក់ៗ​ចំនួន​៣០ ដុល្លារ​ទាំង​ទៅ​ទាំង​មក ។​ដោយឡែក សម្រាប់​អ្នក​ដែលមាន​លិខិតឆ្លងដែន​ហើយ​ត្រូវ​បង់​ទៅមក​១៥​ដុល្លា​។​ដូចនេះ មិនដឹងថា ការបង់ប្រាក់​របៀបនេះ​ជា​គោល​ការ​ណ៍​​​របស់​ថ្នាក់លើ​ឬក៏​ត្រូវ​បង់​ចូល​ជា ថវិកាជាតិ​ប៉ុន្មាន​នោះទេ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀត​​​ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​របស់លោក កើត រ៉ាស៊ី បាន​រក្សាទុក​ក្រុម​អ្នក​គួ​ក​ជេ​នៅ​លាយ​​ឡំ​ជាមួយ​មន្ត្រី ដែល​ក្រុម​អ្នក​គួ​ក​ជេ​ទាំងនេះ សកម្ម​បំផុត​ក្នុង​ការជួយ​រត់ការ ឯកសារ និង​ជា​អ្នកប្រមូល​លុយ​យកទៅ​ឲ្យ​មន្ត្រីនគរបាល នៅពេល​មាន​អ្នកដំណើរ​ឆ្លងកាត់ ឬ​ត្រូវ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ពឹង​អាស្រ័យ​ឲ្យ​ជួយ​សម្រួល​បែបបទ កុំ​ឲ្យ​យឺតយូរ​។ សម្រាប់​ការបំពេញ​សាលា​កប​ត្រ​ឆ្លងដែន​ក៏មាន​ការតម្រូវ​ឲ្យ​បង់​សេវា​ថ្លៃ ទឹកប៊ិច​ក្រៅផ្លូវការ​ផងដែរ គឺ​លោក កើត រ៉ាស៊ី មិន​ដែលមាន​ឆន្ទៈ​កែទម្រង់​ពី​បញ្ហា​នេះ​ឲ្យ​ស្របតាម​បទបញ្ជា​របស់​ថ្នាក់លើ ឬ ការព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ម្តងណា​ឡើយ​។​

 

លោក​វរសេនីយ៍ទោ កើត រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​អន្តរជាតិ​ ត្រពាំង​ផ្លុ​ង​-​ស្មាច់ នៃ​ខេត្តកំពង់ចាម កំពុង​សុខ​ស្រួល​ក្នុង​ការប្រមូល​លុយ​ពី ប្រជាពលរដ្ឋ​ខ្មែរ​ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀត​ណាម​​ផ្ទុយ​ពី​គោលការណ៍​របស់ ថ្នាក់លើ​និង​ការឃុបឃិត​ឲ្យ​មាន​ការហូរចូល​ទំនិញ​ខុសច្បាប់ យ៉ាងគំហុក​ហើយ​គ្រប់ៗ​គ្នា​បាន​ទទួលស្គាល់ថា លោក កើត រ៉ាស៊ី គឺជា​មន្ត្រី​ដែលមាន​មហិច្ឆតា​ចង់​អភិវឌ្ឍន៍​មុខតំណែង​គ្មាន​ទីបញ្ចប់ ដោយសារ​គាត់​មាន​លុយ និង​មាន​ការជួយជ្រោមជ្រែង​ពី​សាច់ញាតិ​របស់គាត់​ដែល​សម្បូរ​អំណាច​។​

 

​ជាគោលការណ៍​ថ្នាក់លើ​មិនបាន តម្រូវ​ឲ្យ មន្ត្រីនគរបាល​ប្រចាំ​ច្រកទ្វារព្រំដែន គាប​ជំរិត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង់ប្រាក់​សម្រាប់​ការធ្វើដំណើរ​ចាក ចេញពី ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​លោក កើត រ៉ាស៊ី ហាក់ដូចជា​ធូររលុង​មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់ ថ្នាក់លើ នោះទេ ដូចដែល​មតិ​មួយចំនួន​បាន​លើកឡើងថា លោក កើត រ៉ាស៊ី កំពុងផ្តល់​ឱកាស​ឲ្យ​មន្ត្រី​ជំនិត​ឈ្មោះ​ជៀម ដា​រា ប្រធាន​បែបបទ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង​គាត់​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ក្នុងការ​ប្រមូលប្រាក់​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​ប​ក្រ​ពួក​។ ភាព​អសកម្ម​របស់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ ច្រក​ត្រពាំង​ផ្លុ​ង  ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ពិនិត្យមើល ឡើងវិញ​ជាបន្ទាន់​។​

 

​សូម​រម្លឹកថា​ក្រៅពី​ការប្រព្រឹត្ត អំពើពុករលួយ លើ​ការ​គាប​ជំរិត​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន ក៏ដូចជា​ការយក​សេវា​មិន​ប្រក្រតី លោក កើត រា​ស៊ី​ត្រូវគេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការយក​ប្រាក់​ក្រៅផ្លូវការ​ពី​រថយន្ត​ដែល ដឹកទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​ដោយ​គ្មាន​វិក្កយបត្រ​ផងដែរ​។ ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មួយចំនួន ដោយ​ជ្រក​ក្រោមរូបភាព​ទំនិញ​វិនិយោគ ដែល​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​ជា​ប្រភេទ​ទំនិញ​ខុសច្បាប់ អាច​ឆ្លងកាត់​ច្រកព្រំដែន ត្រពាំង​ផ្លុ​ង   បាន​រលូន​ល្អ គេ​ជឿជាក់ថា នគរបាល​អន្តោប្រវេសន៍​របស់លោក កើត រា​ស៊ី​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ផងដែរ​៕

13

​លោក​ឧត្ដមសេនីយ៍ឯក​សុខ លី​ហួត និង​លោក​ឧត្ដមសេនីយ៍ទោ​ហែម ថេ​ង ចុះ​ត្រួតពិនិត្យ​កងកម្លាំង នៅ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ត្រពាំង​ផ្លុ​ង កន្លងមក​

 

 

Leave a Reply

(*) Required, Your email will not be published