កំ​ពុ​ង​ស្រវឹ​ង​ធ្លាក់​ភ្នែក ម៉ែ​ក្មេក​ជេ​រ​ដៀ​ល​ពូជវា​យម៉ែ​ក្មេករបួសពេញមុខ

, , Leave a comment

ខេត្ដបន្ទាយមានជ័យ​ ​ ៖​ កូនប្រសា​ចិត្ដសឿង​ថ្លើមធំ​ហួសចិត្ដ​១​រូប​ត្រូវ​បាន​ម្ដាយក្មេក​ ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ ប៉ោយ​ប៉ែ​ត​ឱ្យ​ឃាត់ខ្លួន​ចាត់ការ​ទៅ​តាម​ ផ្លូវច្បាប់​ ខណៈ​កូន​ព្រហើន​រូប​នេះ​បាន​ប្រើ​ហិង្សា​មក​លើ​រូប​គាត់​ដោយ​គ្រាន់តែ​ ណែនាំ​មិន​ឱ្យទៅ​ផឹក​ខាងក្រៅ​បន្ដ​ទៀត​ ប៉ុណ្ណោះ​ ។​ ​ករណី​កូនប្រសា​វាយ​ម្ដាយក្មេក​បណ្ដាល​ ឱ្យ​រង​របួស​ខាងលើ​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ ភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

 

​ខណៈ​កូនប្រសា​រូប​នេះ​ប្រើ​ហិង្សា​ទៅ​ លើ​ម្ដាយក្មេក​ដោយ​គ្រាន់តែ​គាត់​ណែនាំ​ មិន​ឱ្យ​ចេញ​ទៅ​ខាងក្រៅ​ផឹកស្រា​បន្ដ​ខ្លាច​ មាន​បញ្ហា​នោះ​ បែរជា​វាយ​គាត់​បណ្ដាល​ ឱ្យ​រង​របួស​នេះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ ។​ ស្ដ្រី​ដែល​ជា​ម្ដាយក្មេក​ត្រូវ​ កូនប្រសា​វាយ​ឈ្មោះ​ញៀន​ រែ​ម​ អាយុ​ ៥៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ ខាងលើ​ ។​ រីឯ​កូនប្រសា​ចិត្ដពាល​ថ្លើមធំ​ ហួសចិត្ដ​វាយ​ម្ដាយក្មេក​នោះ​ឈ្មោះ​ម៉ែ​ន​ សា​មឿ​ន​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ ម្ដាយក្មេក​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ -​ឃុំ​គោក​ ស្រុក​សិរី​សោភ័ណ​ ខេត្ដ​ បន្ទាយ​មាន​ជ័យ​ ។​

 

​ស្ដ្រី​ជា​ម្ដាយក្មេករ​ងរ​បួស​ភ្នែក​ខាង​ ឆ្វេង​ បែក​ចិញ្ចើម​ឆ្វេង​ បែក​បបូរមាត់​ និង​ត្រូវ​លើ​ខ្លួនប្រាណ​ផង​ដែរ​ ។​ ស្ដ្រី​ជា​ម្ដាយក្មេក​បាន​និយាយ​ថា​ នៅ​ វេលា​ម៉ោង​៦​និង​២០​នាទី​នា​ថ្ងៃ​ទី​៣០​ ខែ​ កក្កដា​ កូនប្រសា​របស់​គាត់​បាន​ចេញពី​ ផ្ទះ​ទៅ​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ​របស់​គេ​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ហើយ​ ក្រោយមក​ប្រពន្ធ​របស់​វា​ឈ្មោះ​នុ​ត​ សំអាត​ បាន​ចេញពីផ្ទះ​ទៅ​រក​ប្ដី​ ស្រាប់​ តែ​ឃើញ​កំពុង​តែ​ផឹកស៊ី​ជាមួយនឹង​មិត្ដ​ ភក្ដិ​ ហៅ​ឱ្យ​ត្រឡប់​មក​កាន់​ផ្ទះ​ ។​ ស្ដ្រី​ជា​ ម្ដាយក្មេក​បានឱ្យ​ដឹង​ទៀត​ថា​ ខណៈ​មក​ ដល់​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ថ្ងៃ​ ដដែល​ រូប​គាត់​ក៏​បាន​ចេញ​ទៅ​បើកទ្វារ​ ឱ្យ​ចូល​ផ្ទះ​ ដោយ​មើលឃើញ​កូនប្រសា​ ថ្លើមធំ​រូប​នេះ​មាន​សភាព​ស្រវឹង​ជោក​ និយាយ​អ្វី​ក៏​មិន​ស្ដាប់​ដែរ​ ។​ ប៉ុន្ដែ​បន្ទាប់​មក​រូបគេ​ចង់​ចេញ​ទៅ​កន្លែង​ផឹក​ផ្សេង​ ទៀត​គាត់​ជា​ម្ដាយក្មេក​ក៏​បាន​ណែនាំ​ និង​ស្ដីបន្ទោស​បន្ដិចបន្ដួច​ ស្រាប់តែ​កូន​ប្រសា​នេះ​បាន​វាយ​គាត់​តែ​ម្ដង​ ៕

Hong-0780 Hong-0781

 

Leave a Reply

(*) Required, Your email will not be published