មុខសញ្ញា​កាច់​សោរ​.​ក ម៉ូតូ​គេចខ្លួន​ជិត​កន្លះ​ខែ ត្រឡប់មកវិញ​ជាប់អន្ទាក់​នគរបាល​

, , Leave a comment

ខេត្ត​ពោធិ៍សាត់ ៖ ជ​ន​សង័្សយ​ម្នាក់​ត្រូវ​បា​នក​ម្លាំង​នគ​រ​បាល​​ព្រហ្ម​ទ​ណ្ឌកម្រិត​ស្រាលខេត្តពោធិ៍សាត់​ កសាងសំណុំ​រឿង​បញ្ជូន​​​ទៅ​កា​ន់​សាលា​ដំ​បូ​ង​​ខេត្ត​ពោ​ធិ៍សា​​ត់ពី​ប​ទ​លួ​ច​ ។ ​នាយ​ការិយា​ល័យ​នគ​រ​បា​ល​ព្រហ្ម​ទណ្ឌកម្រិតស្រាលខេត្ត លោកវរៈសេនីយ៍ត្រី ម៉ូ លីដា ​បា​ន​ប្រាប់​ថា​ ​ជនសង្ស័យ​ដែ​លសមត្ថកិ​ច្ចឃា​ត់ខ្លួន​បានហើ​យ​កំពុ​ងកសាង​សំ​ណុំ​រឿ​ង ប​ញ្ជូន​ទៅ​កាន់សា​លា​ដំ​បូ​ង​ខេត្តនោះ​មា​ន​ឈ្មោះ ជូ ឆេកូ (ហៅកូ) ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ ។

 

តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេរួមនិងបក្ខពួក កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ ​វេ​លាម៉ោង​ជាង ​៥​ ទៀប​ភ្លឺរូ​ប​គេពិ​ត​ជា​បាន​ទៅ​លួ​ចកាច់សោរម៉ូតូ ម៉ាកហុងដាសេ ១២៥ សេរី ២០០៥ មួយគ្រឿងដែលប្រជាពលរដ្ឋ អ្នកលក់ដូរក្នុងផ្សារបានទុកនៅក្បែរផ្សារ លុះលួចបានម៉ូតូមួយគ្រឿងនោះ ហើយរូបគេរួមទាំងបក្ខពួក ក៏​បា​ន​ជិះម៉ូ​តូ​​នោះ​​ទៅ​លួច​កាច់សោ​រ​ម៉ូតូមួយគ្រឿងទៀតម៉ាក​ហុង​ដាសេ​ ១២៥ សេរី ២០០៩ ដែល​ប្រជាពលរដ្ឋ​ដាក់​ចោល​​នៅ​លើផ្លូវស្រែ​ស្ថិ​ត​ក្នុងដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិសាត់​ដែលពួកគាត់កំពុង​ដ​កសំ​ណាបក្នុងស្រែ​នោះពិតប្រាកដមែន ។

 

ជនសង្ស័យក៏បានបន្តសារភាព ប្រាប់សមត្ថកិច្ចទៀតថា ចំពោះ​ម៉ូតូ​ពី​រ​គ្រឿង​ដែ​ល​ពួ​កគេ​បា​ន​កា​ច់​​សោរ​បា​ន​នោះ​ ​គឺមួយ​គ្រឿង​ត្រូវ​បាន​សម​ត្ថ​កិច្ច​ឃាត់​បាន​ដោ​យឡែ​ក​មួយ​គ្រឿ​ង​ទៀ​ត​ បក្ខ​ពួក​របស់​គេក៏បាន​ជិះ​យក​ទៅ​បា​ត់ស្រមោល​តែម្តង​ ។ ក្រោយការសួរចម្លើយ ជ​ន​សង្ស័យ​ត្រូវ​បា​ន​សមត្ថកិច្ច​កសា​​ង​សំណុំ​រឿង​បញ្ជូន​ទៅកា​ន់​សា​លាដំ​បូង​ខេត្តចាត់កាតបន្តតាមនិតិវិធី។

 

គួរបញ្ជាក់ថា ជនសង្ស័យនេះ គឺជាមុខសញ្ញាកាច់សោរម៉ូតូ ដ៏សកម្មដែលកន្លងមកធ្លាប់ធ្វើ សកម្មភាពទូទាំង ខេត្ត ពោធិ៍សាត់ ហើយក៏ជាមុខសញ្ញាដែល សមត្ថកិច្ចកំណត់និងធ្វើការ ស្រាវជ្រាវក្នុងរយៈពេល ជាយូរមកហើយ ទើប មកដល់ថ្ងៃនេះទើប ជនសង្ស័យជាប់អន្ទាក់ សមត្ថកិច្ចឱ្យទៅដេកគុកតែម្តង ៕

Ps1

 

Leave a Reply

(*) Required, Your email will not be published