ផ្ទុះ​មីនតោន​១គ្រាប់​ បណ្តាលឱ្យ​​ស្លាប់មនុស្ស៣​នាក់ យ៉ាង​អាណោច​អាធ័ម

, , Leave a comment

ខេត្ដឧត្ដរមានជ័យ​ ៖​ ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ដែល​មាន​សមាជិក​៤​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​អស់​៣​នាក់​ ខណៈ​គ្រួសារ​នេះ​បាន​បររទេះ​ក្របី​ដឹកឈើ​ ជាន់​មីនតោន​ផ្ទុះ​កក្រើក​ដី​កាលពី​វេលា​ម៉ោង​ ១​ និង​ ៤០ ​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​តាម​ផ្លូវ​រទេះ​ចាស់​ ភូមិ​អភិវឌ្ឍន៍​ ឃុំ​អូរ​ស្វាយ​ ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដឧត្ដរមានជ័យ​ ។​

 

​អធិការ​នគរបាល​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ លោក​វរសេនីយ៍​សត្រី​ កែវ​ តាន់​ បាន​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​ក្រុម​គ្រួសារ​ខាងលើ​បាន​បររទេះ​ ក្របី​ចេញពីផ្ទះ​ទៅ​ដឹកឈើ​ក្នុង​ព្រៃ​ដើម្បី​ យក​មក​ធ្វើ​ផ្ទះ​ ដោយ​មាន​គ្នា​៤​នាក់​ ។​ លុះ​ ត្រឡប់​មក​វិញ​ដោយសារ​ដឹកឈើ​ធ្ងន់​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ដើរ​ក្រោយ​រទេះ​ ដោយ​ទុក​ឱ្យ​កូន​តូចៗ​២​នាក់​ជិះ​នៅ​លើ​ រទេះ​ ប៉ុន្ដែ​ដោយ​អកុសល​រទេះ​ដឹកឈើ​ នោះ​បាន​ដាក់​មីនតោន​ផ្ទុះ​កក្រើក​ធ្វើ​ឱ្យ​ មនុស្ស​៣​នាក់​ឪពុក​កូន​ស្លាប់​រដូករណែល​ ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​និង​ត្រូវជា​ម្ដាយ​ដែ​ ល​ ដើរ​ពីក្រោយ​រទេះ​ឃើញ​ទិដ្ឋភាព​បែប​ នេះ​ស្លុត​វិញ្ញាណ​ជា​ខ្លាំង​ ។​

 

​លោក​អធិការ​ស្រុក​បានឱ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ​ឯ​ល​ បុល​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​(​ស្លាប់​),​ ឈ្មោះ​ តេ​ង​ ស្រី​ម៉ី​ ភេទ​ស្រី​ អាយុ​១២​ឆ្នាំ​(​ស្លាប់​),​ ឈ្មោះ​ប៉េង​ ផ្លុ​យ​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ (​ស្លាប់​)​ ជា​ក្មួយ​រស់នៅ​ជាមួយ​ ដោយ​ ឡែក​ស្ដ្រី​ជា​ប្រពន្ធ​នៅ​រស់​ឈ្មោះ​ជ្រិ​ន​ ស្រី​ការ​ អាយុ​៣៤​ឆ្នាំ​ ។​ សព​ជន​រង​គ្រោះ​ ទាំង​៣​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ប្រមែ​ ប្រមូល​ដឹក​តាម​រទេះ​យក​មក​លំនៅ​ឋាន​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

3-1416 4-1064 5-753 2-1959 1-4278

 

Leave a Reply

(*) Required, Your email will not be published