ទឹកជំនន់ និង​បំណាក់ដី​បាន​សម្លាប់​មនុស្ស ១០ នាក់ និង​ជាង​ ៤៣០០ នាក់​បាត់​បង់​ជម្រក

, , Leave a comment

ក្រុង​ចាកាតា ៖ យ៉ាងតិច១០នាក់បានស្លាប់ ៤នាក់បាត់​ខ្លួន និ​ង​ច្រើន​ជា​​ង ៤៣០០​ នាក់ត្រូវបានជន្លៀសចេញពីផ្ទះ ដោយសារគ្រោះ​ទឹកជំនន់​ និង​បំណាក់​ដី នៅ​ឥណ្ឌូនេស៊ី ទឹកជំនន់​ និងបំណាក់​ដី ដែល​បង្កឡើង​ដោយព្យុះ​ភ្លៀង​​នៅ​ប្រទេសឥណ្ឌូនេស៊ី ភាគ​ខាងកើត តាំងពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ បានសម្លាប់​មនុស្ស​យ៉ាងតិច​១០នាក់ និង៤នាក់ផ្សេងទៀត​បាន​បាត់​ខ្លួន បើ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ។ នេះ​យោងតាម​ការអះអាង​រប​ស់​ក្រុមមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ឥណ្ឌូនេស៊ី។

 

ប្រភព​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​នៃ​អ្នកស្លាប់​ទាំងអស់ ដែល​បាន​កប់ ក្នុង​ល្បាប់​ភក់ នៅ​ខេត្តម៉ា​លូ​គូ ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ។ ប្រភព​បាន​បន្ថែមទៀត​ថា មនុស្ស​ចំនួន២៨នាក់​បាន​រងរបួស ​និង​​ច្រើនជាង ៤៣០០នាក់ផ្សេង​ ​ត្រូវបានជម្លៀស​ចេញពីផ្ទះរ​រប​ស់​ពួកគេ ដែលបាន​​ជន់​លិច ដោយ​ទឹកជំនន់។ គួររម្លឹកថា គ្រោះ​ទឹកជំនន់​និង​បំណាក់​ដី​នេះ ​បាន​កើតមានតាំងពី​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​យប់​ថ្ងៃ​ចន្ទ ដើមសប្តាហ៍​នេះ​មកម្លេះ៕

Flood_landslide9513

 

Leave a Reply

(*) Required, Your email will not be published