ស្លាប់ពីរ​នាក់ និង​របួស​ម្នាក់​ ក្នុង​ហេតុការណ៍​បាក់​ស្ពាន​នៅ​ភាគខាងលិច​ក្រុង​សេអ៊ូល

, , Leave a comment

ក្រុងសេអ៊ូល ៖ កម្មករ​ជនជាតិ​ចិន​ ២ ​នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស ក្នុងពេល​កើតមាន​ឧប្បត្តិហេតុ​បាក់​​ស្ពាន​មួយកន្លែង ក្នុងប្រទេស​កូរ៉េខាងត្បូង កាលពី​ម្សិលមិញ។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ ​បានកើត​ក្នុងពេលដែល​កម្មករ​ចិន​ទាំងនោះ​កំពុងធ្វើការ​នៅក្រោម​ស្ពាន​ដែល​បាន​បាក់។ ស្ពាន បាង​ហា​វ៉ា មួយ​នេះ​ ​លាតសន្ធឹង​ពីលើ​ស្ពានហាន់ ភាគ​ខាងលិច​នៃ​រដ្ឋធានី​សេ​អ៊ូ​ល។ កំណាត់ស្ពាន​ដែល​​បាក់​ គឺមាន​ប្រវែង ៤៧ ម៉ែត្រ ហើយ​មុនពេល​បាក់ វា​បាន​ទ្រ​សម្ភារ​សាងសង់​ដ៏​ធ្ងន់។ ក្នុងពេល​បាក់​មានកម្ម​ករ​ចិន​៤​នាក់​ ធ្វើការ​នៅ​​ខាងក្រោម។ ទាក់ទិននឹងរឿងនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ៕

1375175640156_1375175640156_r

 

Leave a Reply

(*) Required, Your email will not be published