រថយន្តដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុនកា​ពី​តូ​ល បុក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ក្អមឆ្នាំង​បណ្តាល​ឲ្យ​របួសធ្ងន់ ៣​ ​នាក់​

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួ​យ​រវាង​​រថ​យន្ត​ក្រុង​របស់​​ក្រុម​ហ៊ុន​​កា​ពី​តូ​ល ជា​មួយ​នឹ​ង​រ៉ឺម៉ក​ម៉ូតូ​ដឹក​ក្អម​-​ឆ្នាំង បាន​បណ្តាល​ឲ្យ​មនុស្ស​ ៣​ នាក់ក្នុង​នោះ​មាន​កុមារា​ម្នាក់​ផង បាន​រងរបួស​ធ្ងន់​​​កាលពី​វេលា​ម៉ោង ៩ និង​២០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា នេះ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ក្រាំង​ប្រ​ស្វាយ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំ​ព​ង់​ឆ្នាំង​។​

តាម​ប្រភពពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​មាន​កើតហេតុ មាន​ម៉ូតូ​ដឹក​ត្រី​មួយគ្រឿង ម៉ាក​សាន់​យ៉ាន់​តួ​ប្រុស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B. 54​95  បើកបរ​ដោយ បុរស​ឈ្មោះ សិ​ទ្ឋ វ៉ាន​ថា អាយុ​ ៥២ ​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុង​ដំណើរ​ពី ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥  លុះ​​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​បាន​ទៅបុក  សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​រត់​កាត់​ថ្នល់ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ទៅលើ​ថ្នល់ជាតិ ស្របពេល​ជាមួយគ្នាក៏មាន​រថយន្តក្រុង​ដឹ​ក​​អ្នកដំណើរ​មួយគ្រឿង​របស់ក្រុមហ៊ុន​កា​ពី​តូ​ល​ទេសចរ​ណ៏ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9349 បើកបរក្នុង​ដំណើរ​ស្រប​ទិស មកពី​ក្រោយ​ម៉ូតូ​ដឹក​ត្រី ។​

 

បើ​តាម​​ប្រជា​ពលរដ្ឋ​ដែល​បាន​​ឃើញ​​ហេតុ​ការណ៍​បាន​រៀប​រាប់​ថា ដោយ​ម៉ូតូ​ដឹក​ត្រី​នេះ​បាន​បុក​ឆ្កែ​ដួល​បែបនេះ ក៏​កាច់ចង្កូត​គេច​មក​ខាងឆ្វេង ហើយ​ក៏បាន​ជ្រុល​ទៅបុក រ៉ឺម៉ក​ម៉ូតូដឹក​ក្អមឆ្នាំង យ៉ាង​ពេញ​មួយគ្រឿង​ទៀតរុញ​ទាំង​រ៉ឺម៉ក​ម៉ូតូ ជ្រុ​ល​​ទៅបុក​ផ្ទប់​ដើម​អាកាស្យា ទើប​ទៅមុខ​លែងរួច ។​

 

ក្នុង​ហេតុ​ការ​ណ៏​នោះ អ្នកបើក​រ៉ឺម៉ក​ម៉ូតូ ដឹក​ក្អម ឆ្នាំង ឈ្មោះ បាន ធារ៉ា អាយុ ២០​ឆ្នាំ និង​ប្អូនប្រុស​ជិៈ​ជា​មួយ​ឈ្មោះ ង៉ូ​វ រដ្ឋា អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ ជ្រៃ​បាក់ ស្រុក​រលាប្អៀរ រងរបួស​ធ្ងន់ ចំ​​ណែ​ក​បុរស​ជិៈ​ម៉ូតូ​ដឹក​ត្រី បុក​ឆ្កែ ក៏​រងរបួស​ធ្ងន់​ដែរ ។ ដោយឡែក​អ្នកដំណើរ​ជិៈ​រថយន្តក្រុង មិនមាន​នរណាម្នាក់រ​ងរ​បួស​នោះទេ ។​

 

គួរ​បញ្ជាក់​ដែរថា រ៉ឺម៉ក​ម៉ូតូ បាន​ខូចខាត​ខ្ទេច​ទាំងស្រុង ចំណែក​រថយន្តក្រុង​ខូចខាត​ផ្នែក ខាងមុខ ហើយ​មធ្យោបាយ​ធ្វើដំណើរ ទាំងអស់​ត្រូវបាន​យកទៅ​រក្សាទុក​នៅ ការ​រិ​យា​ល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ជា​ក្រោយ ៕

KC3 KC1

 

Leave a Reply

(*) Required, Your email will not be published