ប៊ុន ផៃលីន​ ចែក​ផ្លូវ​ជាមួយ​គូស្នេហ៍​អាណិក​ជន​អូស្ត្រាលី​ ព្រោះ​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​

, , Leave a comment

រាជធានីភ្នំពេញ ៖ តារា​​ចម្រៀង​យេៗ​ និយមចូលចិ​ត្ត​សម្ញែង​ដើ​ម​ទ្រូង​ ប៊ុន ​ផៃ​លី​ន ​បា​នលក់​ផ្ទះល្វែង​ដែ​ល​ជា​ចំ​ណង​ដៃ​គូ​ស្នេហ៍ ​ជា​បុរ​សអា​ណិ​ក​ជ​នអូ​ស្ត្រា​លី វ័យ​ជា​ង ៥០​ ឆ្នាំ​នោះ​ហើយដើម្បីចែកលុយគ្នាពាក់កណ្តាល ។ ការលក់ផ្ទះចែកប្រាក់គ្នា ពាក់កណ្តាលម្នាក់ របស់តារាចម្រៀងវ័យជាង ២០ឆ្នាំ ប៊ុន ផៃលីន ធ្វើឡើងបន្ទាប់ពីចំណងស្នេហ៍ ជាមួយ​បុរស​អាណិ​កជន​អូស្ត្រា​លី ដែ​ល​បាន​​អូស​បន្លា​យ​ពេ​ល​​ជា​ងក​ន្លះ​ឆ្នាំកន្លងមក​ ឈានដល់ផ្លូវបំបែក បន្ទាប់ពីការរស់នៅជាមួយគ្នាទាំងរកាំរកូស ។

 

ចំណងស្នេហ៍មិនសមតាមបំណង សម្រាប់តារាចម្រៀងដែល មានប្រភពមកពីខេត្តតាកែវរូបនេះ មិនមែនកើតឡើងតែម្តងនេះឡើយ ពោលនាងតែងតែពើបប្រទះបញ្ហាបែបនេះជាច្រើនដង ។ ជាថ្មីម្តងទៀត ក្រោយពីត្រឡប់មកពីសម្តែងនៅប្រទេសបារាំងវិញកាលពីពេល ថ្មីៗនេះ ស្រាប់តែ ប៊ុន ផៃលីន ផ្ទុះរឿងបែកបាក់ស្នេហ៍ជាមួយបុរសអាណិកជនអូស្ត្រាលី ដែល​ផ្តួច​ផ្តើម​នាង​ឱ្យ​ខ្ព​ស់​​មុ​ខ​​ ខ្ពស់​មា​ត់​នៅក្នុង​ស​ង្គម​សិល្បៈ​នោះ ។ ការ​ផ្តាច់​ចំណង​ស្នេហ៍នេះ​ហើយ​ដែល​ជាមូ​ល​ហេ​តុចម្បង​ធ្វើឱ្យ ប៊ុន ផៃលីន សម្រេ​ចចិត្ត​ល​ក់ផ្ទះ​មួយ​ល្វែង​នៅម្តុំគីឡូ​ម៉ែត្រ​លេខ​ ៧ ដើម្បី​យក​ប្រាក់​នោះ​ចែ​កគ្នា​ពាក់កណ្តាល​ជាមួ​យ​បុរស​ខ្មែរអាណិកជនរូបនោះ ។

 

ពាក់ព័ន្ធបញ្ហានោះ តារាចម្រៀងដែលមានយីអ៊ុនច្រើននៅឯក្រៅប្រទេស ប៊ុន ផៃលីន បានបញ្ជាក់ប្រាប់​ថា នាង​ពិត​ជា​​បាន​​ផ្តាច់​កា​រ​ទា​ក់ទ​ង​ជា​មួ​យ​បុរ​សអាណិ​ក​ជ​ន​ខ្មែរអូស្ត្រាលី​មែន ហើយ​ផ្ទះ​ដែល​នាងបាន​ទិញ​ដាក់​ឈ្មោះ​រួម​គ្នា​ជាមួយ​បុរ​ស​រូ​ប​នោះក៏​បា​ន​លក់​​ដែរ ។​​ កា​លពី​នា​ង​នៅ​ទា​ក់ទ​ង​ជា​មួ​យ​បុ​រ​ស​នៅអូ​ស្ត្រា​លីរូ​ប​នោះ​ គឺ​គេ​បាន​ទិញ​ផ្ទះ​ឱ្យ​នាង​មួយ​ល្វែង​មាន​តម្លៃ​ជាង​ ៨ ​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ​ដា​ក់​ឈ្មោះទាំង​ពីរ​នា​ក់​ ។

 

ក្រោយពីរស់នៅមិនចុះសម្រុងគ្នា និងមិនយល់ចិត្តគ្នា ប៊ុន ផៃលីន សម្រេចកាត់ផ្តាច់ចំណងស្នេហ៍ជាមួយបុរ​សរូបនោះ​ ​ហើ​យ​​ដើ​ម្បី​កុំ​ឱ្យ​ជំពា​ក់​វា​ក់​វិ​ន​ជាមួ​យ​គ្នា​បន្ត​ទៀត​ នាង​បាន​លក់​ផ្ទះ​មួយ​នោះ​​បាន​តម្លៃ​ជា​ង ៧ ម៉ឺន​ដុល្លារអាមេរិ​ក ដើម្បីចែក​គ្នា​ពា​ក់ក​ណ្តា​ល​ម្នាក់ ។ ការ​សម្រេច​ចិត្ត​លក់​ផ្ទះ​ក៏​ជា​តម្រូវ​កា​ររ​​បស់​បុរ​សខ្មែរ​អូស្ត្រា​លីរូប​នោះផ​​ងដែរ​ ខណៈ​ពេល​នាង​ក៏​ចង់​បាន​ផ្ទះ​ថ្មី​មួយ​ដែល​មាន​ឈ្មោះតែ​នា​ងម្នាក់​ដែរ​នោះ ​​។​

 

ប៊ុន ផៃលីន មិនបានបញ្ជាក់ច្បាស់លាស់ពីមូលហេតុនៃការឈានដល់ការបែកបាក់ ជាមួយបុរសអាណិកជនខ្មែរអូស្ត្រាលីនោះឡើយ ដោយនាងគ្រាន់តែបង្ហើបប្រាប់ដោយខ្លីថា «​ ​មូល​ហេតុ នៃ​ការបែកបាក់នេះដោយសារតែបុរសរូ​បនោះមិន​អា​ច​បំ​ពេញ​លក្ខ​ខណ្ឌ​រប​ស់​នា​ង​ចំនួន ៣​ » ។ នាង​និ​យាយ​​ថា « គាត់​មិ​នអា​ច​បំ​ពេ​ញ​ល​ក្ខ​ខណ្ឌ​ចំ​នួ​ន​ ៣​ សម្រាប់​ខ្ញុំ​ ដោយ​បូក​រួម​ទាំង​ការ​ហាម​ឃាត់​ខ្ញុំ​មិ​ន​​ឱ្យ​​ប្រ​ឡូក​ក្នុង​សិ​ល្បៈ​បន្តទៀត​ផង​ដែ​រ ​ទើប​ខ្ញុំគិ​ត​ថា​ យើងទាំងពីរនាក់មិនអាចរស់នៅជាមួយគ្នាបន្តទៀតឡើយ ។ ទោះជាយ៉ាងណាក្តី​ក្រោ​យ​កា​រ​បែ​ក​បា​ក់​ហើ​យនោះ​ គាត់​ក៏​នៅ​តែ​ព្យាយា​មទូរ​ស័ព្ទ​ម​ក​រកខ្ញុំ​ដ​ដែ​ល ប៉ុន្តែ​ខ្ញុំមិ​ន​អាច​ទទួ​ល​យ​កបាន​ឡើយ ព្រោះ​វា​ហាក់ដូ​ចជា​សាំណា​ស់​ទៅ​ហើយ » ។

 

ក្រោយពីកាត់ផ្តាច់ចំណងស្នេហ៍ពីបុរសខ្មែរអូស្ត្រាលីរួចមក ប៊ុន ផៃលីន បាន​បង្ហើប​ឱ្យដឹងថា ​មាន​បុ​រស​ជាច្រើន​រួម​ទាំងឧកញ៉ា​ផ​ង​ដែរ ទាក់ទ​ង​ជា​មួ​យ​នា​ង តែ​នាងប​ដិ​សេ​ធ​​ដោយ​សារ​តែ​​ពេល​នេះនា​​ង​ច​ង់​នៅម្នាក់​ឯង​មួ​យ​រ​យៈ​ ដើម្បី​ព្យា​បាល​រ​បួស​បេះ​​ដូ​ង​ដែល​គ្រាំគ្រា​ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ​ ។

 

ប៊ុន ផៃលីន ជាតា​រាស​ម្តែង និង​ចម្រៀង​ម្នាក់​ដែល​គេ​ចាត់ទុ​កជា​ តារាសិចស៊ី​ក្នុ​ង​ចំ​ណោម​តារាស្រីមួយ​ចំនួន​ទៀតផង​ដែរ​ ។ ភា​ព​សិចស៊ី​នេះជា​​ហេ​តុធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​រ​បស់​នាង​ស្ទុះ​ងើប​យ៉ាង​ លឿន​ បើទោះ​ជា​នាង​​ទើប​តែបោះ​ជំ​ហាន​ចូ​ល​ពិភព​សិល្បៈ​ពីរ​បីឆ្នាំ​ក៏ដោ​យនោះ​ ។​ ​ភាព​ជោ​គ​ជ័​យ​​រប​ស់ ផៃ​លីន ភា​គ​ច្រើន​ គឺកា​រ​សម្តែង​ឱ្យ​ផលិត​កម្ម​នៅ​ក្រៅ​ស្រុ​ក​ ៕

bun-phai-lin S_1995 Bun-Pheylin7

 

Leave a Reply

(*) Required, Your email will not be published