ត្រាក់ទ័រ​កាយ​ដី បុក​ពីក្រោយម៉ូតូ​សណ្តោង​​រ៉ឺម៉ក បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ស្រាល​ ៣​ នាក់

, , Leave a comment

ក្រុង​ប៉ោយប៉ែត ​៖ ​យុវជន​ ៣ នាក់​ បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ខណៈ​ដែល​ម៉ូតូសណ្ដោង រ៉ឺម៉កមួយគ្រឿងត្រូវបាន​គ្រឿងចក្រកាយ​ដី​មួយគ្រឿង បុក​ពីក្រោយនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុ​ង​ភូ​មិ​​​ផ្សារកណ្ដាល កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៣​។​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​រួមមាន ១.​ឈ្មោះ ធា ភេទ ប្រុស អាយុ ៣០​ឆ្នាំ ២. ឈ្មោះ ខន ផល្លី ភេទ ប្រុស​អាយុ ២២​ឆ្នាំ និង​៣. ឈ្មោះ ខន វុទ្ធី ភេទ ប្រុស អាយុ​១៥​ឆ្នាំ ជា​​បងប្អូន​បង្កើត នឹង​គ្នា រស់នៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់ និង​ក្រុង​កើតហេតុ​ខាងលើ​។​

 

តាម​ការ​រៀប​រាប់​​ជនរងគ្រោះ​បានបញ្ជាក់​ថា មុន​ហេតុការណ៍​កើតឡើង ពួកគេ​បាន​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក មកពី​ចំការ​នៅក្នុង​សង្កាត់​កើតហេតុ គឺ​មកពី​ដាំ​ស្វាយ លុះ​មកដល់​ចំ​ណុច​កើត​ហេតុ​ ដោយមាន​រថយន្ត​ធំ​ដឹកទំនិញ​ចេញពី​ក្រុមហ៊ុន​មួយ​ក្បែរ​នោះ ក្នុង​គោលដៅ​ទៅ​ទិសខាងកើត ពួកខ្លួន​ក៍​បង្អង់​ឈប់ ស្រាប់ តែ​គ្រឿងចក្រ​ម៉ាក VOLVO បុក​ពីក្រោយ​ប្រាវ​តែម្ដង​។  ប្រភព​បន្តថា គ្រឿងចក្រ​កាយ​ដី​នោះ​ជា​របស់​ក្រុមហ៊ុន​អាន​កូ  អជ្ញាធរ​ខ្ចី​ប្រុង​យកទៅ​កាយ​រំដោះ​ទឹក​ដែល​ជន់​លិច​ភូមិ​អ្នកស្រុក នៅ​សង្កាត់​ប៉ោយប៉ែត ប៉ុន្តែ​មិនទាន់បាន​ទៅដល់​គោលដៅ​ផង បែរជា​ជួប​គ្រោះ​ចៃដន្យ​ទៅវិញ​។​

ក្រោយ​ធ្វើការ​វាស់វែង​រួច នគរបាល​ជំនាញ ក៍បាន​យក​វត្ថុតាង ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ ៕

pp1

 

Leave a Reply

(*) Required, Your email will not be published