មនុស្ស​​ចំនួន​ពីរ​នាក់​ស្លាប់​ ខណៈ​រថយន្ដ​ទួ​រី​ស​បុក​អ្នក​ជិះ​ម៉ូតូ​

, , Leave a comment

ខេត្ដកណ្ដាល​ ៖​ យោង​ហោចណាស់​មនុស្ស​២​នាក់​​បាន​ស្លាប់​បាត់បង់ជីវិត​ភ្លាមៗ​ នៅ​កន្លែង​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ដ​និង​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ លេខ​២៤-២៥​ ឋិត​ក្នុងភូមិ​កំពង់ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដ​កណ្ដាល​ ។​

 

យោង​ប្រភព​នៅ​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ប្រភេទ​ដឹក​ អ្នកដំណើរ​ ១៥​កៅអី​ ពណ៌​សម្បក​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-9543​ បើក​ បរ​ដោយ​ឈ្មោះ​មុំ​ ហៀ​ក​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ត្រែង​ ឃុំ​ស្ដេច​គង់​ខាងជើង​ ស្រុក​បន្ទាយមាស​ ខេត្ដកំពត​ ។​

 

​តាម​​ការ​បញ្ជាក់​របស់​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ អ្នក​បើក​ បរ​ខាងលើ​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ ខណៈ​ បើក​បុក​ជន​រង​គ្រោះ​ក្នុង​ទិស​ដៅ​ពី​ជើង​ ទៅ​ត្បូង​ ។​ ចំណែក​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ តាម​ម៉ូតូ​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 1BM-1576​ បើកបរ​ ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ ខុ​ម​ ទិ​ត្យ​ ភេទ​ ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រាំខ្នា​ ឃុំ​សុ​ភី​ ស្រុក​បាទី​ ខេត្ដតាកែវ​(​ស្លាប់​ នៅ​កន្លែង​កើតហេតុ​)​ បើកបរ​ក្នុង​ទិស​ ដៅ​ពី​ត្បូង​ទៅ​ជើង​ ។​ រីឯ​អ្នក​រួម​ដំណើរ​ ម្នាក់​ទៀត​រង​គ្រោះ​ដល់​ជីវិត​មានឈ្មោះ​ ទាវ​ ហេង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​ នៅ​ភូមិ​ ឃុំ​ជាមួយ​ជន​រង​គ្រោះ​ ខុ​ម​ ទិ​ត្យ​។​

 

​នគរបាល​បានឱ្យ​ដឹង​ ទាំង​ម៉ូតូ​ និង​ រថយន្ដ​បង្ក​ដែល​រង​ការ​ខូចខាត​ទាំង​សង​ ខាង​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​អង្គស្នួល​ ។​ រីឯ​អ្នក​ បើកបរ​បង្ក​កំពុង​ឋិត​នៅ​ក្នុង​ការ​សាកសួរ​  និង​ស៊ើបអង្កេត​នៅ​កន្លែង​កើតហេតុ​ ៕

ddd-1-(1) ddd-1

 

Leave a Reply

(*) Required, Your email will not be published