ទារិកា​ធំ​បំផុត​នៅ​អាល្លឺម៉ង់ ​​កើត​ដោយ​ធម្មជាតិ​​ទម្ងន់​​ធ្ងន់​ជាង​ទារក​ធម្មតា​ពីរ​ដង

, , Leave a comment

​ទារិកា​ធំ​បំផុត​​​របស់​អាល្លឺម៉ង់​បាន​កើត​កាល​ពីថ្ងៃ​សុក្រ​សប្ដាហ៍​កន្លងទៅ​​ក្នុង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Leipzig។ ​ទារិកា​ធំ​បំផុត​នេះ​មាន​ឈ្មោះ​ថា ​Jasleen ​​​មាន​ទម្ងន់៦,១ ​គ.ក ​និង​កម្ពស់ ​៥៧ ស.ម។ នេះ​បើយោង​តាម​គេ​ហទំព័រ DAILY NEWS កាល​ពី​ម្សិល​មិញ​។ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ ​ម្ដាយ​របស់​ទារិកា​នេះ​អាច​​បង្កើត​នាង​​តាម​ធម្មជាតិ​ ខណៈ​ដែល​ទំហំ​ប៉ុណ្ណឹង​ជា​ធម្មតា​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​​។ ​ក្រោយ​ពី​សម្រាល​​ទាំង​ម្ដាយ ​និង​ទារិកា​មាន​សុខភាព​ប្រក្រតី​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ។ ​កំណើត​របស់ ​Jasleen ​​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ទារិកា​ធំ​បំផុត​របស់​អាល្លឺម៉ង់​ដោយ​យក​ឈ្នះ​ម្ចាស់​កំណត់ត្រា​ចាស់​គឺ​ទារក​ឈ្មោះ Jihad ​ដែល​កើត​ក្នុង​ទីក្រុង​ប៊ែរឡាំង​ក្នុង​ឆ្នាំ ២០១១​​ ដែល​មាន​ទម្ងន់​​ (៥,៨៩ ​គ.ក)៕

germany-heavy-newborn

 

Leave a Reply

(*) Required, Your email will not be published