រថ​យ​ន្ដ​ដឹក​កម្ម​ករ​រោង​ចក្រ​ដាច់​កង់​ធ្លាក់​អ្នក​ជិះ​ពី​ដំបូល​របួស​ធ្ងន់​ស្រាល​៥នាក់​

, , Leave a comment

រាជធានីភ្នំពេញ​ ​៖ យ៉ាង​ហោច​ណាស់​មាន​កម្ម​កា​រិ​នី​៣នាក់​រង​របួស​ ​និង​២នាក់​រង​របួស​ស្រាល​ក្នុង​ចំណោម​បុរស​ស្ត្រី​ដែល​ជិះ​រថ​យន្ត​ជា​ច្រើន​ទៀត​ ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ ​ដោយ​នាំ​គ្នា​ជិះ​លើ​ដំបូល​​ខ​ណៈ​ដែល​រថ​យន្ត​ដាច់​កង់​ធ្វើ​ឲ្យ​ អ្នក​ជិះ​ខាង​លើ​ដំបូល​របូត​ដៃ​ធ្លាក់​រ​ណូ​ក​រណែល​ពាស​ពេញ​ថ្នល់​ ​។ ឧបទ្ទវ​ហេតុ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​ទល់​មុខ​សាលា​វិទ្យា​ល័​យ​ពងទឹក​ ​ស្ថិត​ក្នុង​ភូមិ​ ​វត្ត​ស្លែង​ ​សង្កាត់​ពងទឹក​ ​ខណ្ឌ​ដង្កោ​ ​រាជ​ធានី​ភ្នំពេញ​ ​។

 

តាម​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ណ៏​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​មាន​រថ​យន្ត​កូ​រ៉េ​មួយ​គ្រឿង​ ​ប្រភេទ​ទួ​រី​ស​ ​ពណ៌​ប្រផេះ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2D-8358 បើក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​ដោយ​មាន​ដឹក​អ្នក​ដំណើរ​មាន​ប្រុស​ ​មាន​ស្រី​ពេញ​ត្រៀបត្រា​ ​ដែល​គេ​ដឹង​ថា​ ​ជា​កម្ម​ករ​ ​កម្ម​ការ​នី​រោង​ចក្រ​ ​ដែល​គាត់​បាន​វិល​ត្រលប់​មក​ពី​បោះ​ឆ្នោត​ ​នៅ​ឯ​ស្រុក​ ​ភូមិ​របស់​គេ​ ​លុះ​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ​ស្រាប់តែ​រថ​យន្ត​ខាង​លើ​បាន​ដាច់​របូត​កង់​ខាង​ក្រោយ​ ​ខាង​ឆ្វេង​រមៀល​ធ្លាក់​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ម្ខាង​ ​ហើយ​រថ​យន្ត​មិន​ទាន់​អស់​ល្បឿន​ ​អូស​បាន​ចំ​ងាយ​ប្រមាណ​ជាង​១០ម៉ែត្រ​ធ្វើ​ឲ្យ​អ្នក​ជិះ​លើ​ដំបូល​ជា​ច្រើន​នាក់​ ​របូត​ដៃ​ធ្លាក់​ ​ប​ណ្តា​ល​ឲ្យ​កម្ម​កា​រិ​នី​៣នាក់​រង​របួស​ធ្ងន់​ ​និង​ ​នារី​២នាក់​ទៀត​រង​របួស​ស្រាល​ ​។

 

ជន​រងគ្រោះ​​​ក្នុង​ហេតុការណ៍​មាន​​ ​ទី​១-ឈ្មោះ​ ​វ៉ា​ន់​ ​ស្រី​ឡា​ ​អាយុ​១៨ឆ្នាំ​ ​រង​របួស​ធ្ងន់​ ​ត្រូវ​ចំ​ចង្កេះ​ ​ងើប​មិន​រួច​, ទី​២ -ស៊ា​ង​ ​គ​ន្ធា​អាយុ​២៣ឆ្នាំ​ ​រង​របួស​ជើង​ ​ស្រាល​, ទី​៣-ឈ្មោះ​ ​យ៉​ត​ ​ស្រី​ដា​ ​អាយុ​១៨ឆ្នាំ​ ​រង​របួស​ ​ជើង​ស្រាល​ ​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​សឹង​ ​ជា​កម្ម​ករ​ ​កម្ម​ការ​នី​ ​នៅ​រោង​ចក្រ​៦ជាន់​ ​ស្នា​ក់​នៅ​ក្បែរ​រោង​ចក្រ​តែ​ម្ត​ង​ ​ក្នុង​សង្កាត់​ចោម​ចៅ​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​។

 

តាម​ប្រភព​ពី​សមត្ថ​កិច្ច​ ​ដែល​ទៅ​អន្តរា​គម​ន៏​ ​ដល់​កន្លែង​កើត​ហេតុ​ ​បាន​ឲ្យ​ដឹង​ថា​រថ​យន្ត​ខាង​លើ​ដោយ​ផ្ទុក​អ្នក​ដំណើរ​ហួស​ប្រមាណ​ ​ដឹក​គ្មាន​ស​ណ្តា​ប់​ធ្នាប់​រង​នូវ​សំ​ពា​ធ​ទម្ងន់​ធ្ងន់ធ្ងរ​ពេក​ ​ជា​ហេតុ​ធ្វើ​ឲ្យ​រថ​យន្ត​ ​ទ្រាំទ្រ​លែង​បាន​នាំ​ឲ្យ​ដាច់​កង់​ក្រោយ​ខាង​ឆ្វេង​ ​ប​ណ្តា​ល​អោ​យ​អ្នក​ជិះ​ធ្វេស​ប្រហែស​ខាង​លើ​ដំបូល​ធ្លាក់​ ​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​៣នាក់​តែ​ម្ត​ង​ ​។ ក្រោយ​កើត​ហេតុ​ ​អ្នក​បើក​បរ​រថ​យន្ត​គេច​ខ្លួន​បាត់​ ​បន្សល់​ទុក​រថ​យន្ត​ ​និង​ជន​រង​គ្រោះ​រួម​ទាំង​អ្នក​ដំណើរ​ក្នុង​រថ​យន្ត​ ​នៅ​កន្លែង​កើត​ហេតុ​ ​។ សមត្ថ​កិច្ច​បន្ត​ទៀត​ថា​អ្នក​ដែល​ធ្លាក់​ពី​លើ​ដំបូល​រថ​យន្ត​នេះ​ ​សំណាង​ហើយ​ ​អំឡុង​ពេល​នោះ​ ​ពុំ​មាន​ម៉ូ​តូ​ ​ឬ​ក៏​រថ​យន្ត​ណា​ផ្សេង​ទៀត​បើក​បរម​ក​ប៉ះ​ពៀរ​ ​បន្ត​ទៀត​ ​។ ជន​រង​គ្រោះ​ទាំង​៣នាក់​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​ ​ហៅ​រថ​យន្ត​សង្គ្រោះ​ ​របស់​អង្គ​ភាព​៧១១ កង​ពល​តូច​លេខ​៧០ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ​ចិន​តុង​ ​។ រី​ឯ​រថ​យន្ត​ត្រូវ​បាន​នគរបាល​ចរាចរ​ខណ្ឌ​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ដោះ​ស្រាយ​គ្នា​ជា​ក្រោយ​ ​៕

image(14) image_1(7)

 

Leave a Reply

(*) Required, Your email will not be published