ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេសថៃ កំពុង​ត្រូវបាន​បំពុល​ដោយសារ​ប្រេង​ឆៅ

, , Leave a comment

ប្រេង​ឆៅ ​ដែល​​ធ្លាយចេញ​ពី​បំពង់​បង្ហូរ​ប្រេងរបស់ក្រុមហ៊ុន PTT Global Chemical​នោះ បាននិងកំពុង​​ជះឥទ្ធិពលអាក្រក់ ​ដល់​តំបន់ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​ថៃ ជាហេតុ​នាំ​ឲ្យ​មានការ​ខ្វល់ខ្វាយ​កាន់តែខ្លាំង​ឡើង ​អំពី​ផ​ល​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរ និង​បរិស្ថាន។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រេង​ឆៅ​ប្រមាណ៥ម៉ឺន​លី​ត ​បាន​​ធ្លាយ​ចេញពី​បំពង់​បង្ហូរប្រេងនៅ​តំបន់ឆ្នេរ​នៃ​ខេត្តរ៉ា​យ៉ង ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​វា​កំពុងតែ​ហូរ​ចូលទៅក្នុង​ទឹក ទោះបីជា​អាជ្ញាធរ​​ព្យាយាម​ទប់ស្កាត់​យ៉ាងណាក៏ដោយ។

 

តំបន់​ទេសចរ​មួយចំនួន ជាពិសេស ឆ្នេរសមុទ្រ​នៅ​កោះសា​មេ​ត កំពុង​រង​ផលប៉ះពាល់​ខ្លាំង។បុគ្គលិក​សណ្ឋាគារ​ម្នាក់​បាន​និយាយថា ប្រេង​ឆៅ​ទាំងនោះ ​បាន​ហូរ​ទៅដល់​ឆ្នេរ​ក្បែរ​​សណ្ឋាគារ​ដែល​គាត់​ធ្វើការនោះ​ហើយ។ ពេលនេះ មាន​ទេសចរ​ជាច្រើន​បាន​លុបចោល​គម្រោង​ស្នាក់នៅ​របស់​ពួកគេ។ ក្រុមហ៊ុន PTT Global Chemical កាលពី​ថ្ងៃ​ចន្ទ បានធ្វើការ​សុំទោស​ចំពោះ​ការ​លេច​ធ្លាយ​ប្រេងឆៅទាំងនោះ ដោយ​សន្យាថា នឹង​បោសសម្អាត​កំណកប្រេង​ចេញពី​ឆ្នេរ​កោះ សា​មេ​ត ឲ្យ​អស់៕

30211456-01

 

Leave a Reply

(*) Required, Your email will not be published