រថភ្លើង​បុកគ្នា​រង​របួស ​៣៥នាក់​នៅ​ស្វីស

, , Leave a comment

យ៉ាងហោចណាស់​ មាន​​អ្នកដំណើរ​​ម្នាក់​បាន​​ស្លាប់ ​និង ៣​៥​នាក់​​ផ្សេង​ទៀត​​​រង​របួស​​​ក្នុង​ឧបទ្ទវហេតុ​​​រថភ្លើង​​​បុក​គ្នា​មួយ​នៅ​ប្រទេស​ស្វីស​កាល​ពី​​​ម្សិលមិញ​។ ​យោង​តាម​អ្នកនាំពាក្យ​​​​​​ប៉ូលិស​​បាន​ឲ្យ​ដឹង​ថា ករណី​​ខាងលើ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់ Granges-près-Marnand ​នៅ​ម៉ោង​ប្រមាណ ​៧​ យប់​​ ម៉ោង​ក្នុងស្រុក ស្រប​ពេល​ដែល​រថភ្លើង​ដឹក​អ្នកដំណើរ​ទាំងពីរ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​មក​ពី​ទីក្រុង​ Lausanne ​។

 

ប៉ូលិស​បាន​បន្ថែម​ថា ​វា​ជា​រឿង​ដែល​គួរឲ្យ​សោកស្ដាយ​ដែល​​រថ​ភ្លើង​ទាំងពីរ​បាន​បើក​ក្នុង​ល្បឿន​ដ៏​យឺត​ហើយ​នោះ ក៏​ប៉ុន្តែ​នៅ​តែ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​​រហូត​ដល់​​បណ្ដាល​ឲ្យ​អ្នកដំណើរ​​​​រង​របួស​នៅ​ពេល​នេះ។ ក្រុម​អ្នក​ជួយសង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ​ភ្លាមៗ​ ខណៈ​ដែល​ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើឡើង​ ហើយ​ចំនួន​អ្នក​របួស​ក៏​រំពឹង​ថា ​អាច​មាន​ការ​កើន​ឡើង​ផង​ដែរ។

 

ឧបទ្ទវហេតុ​ខាងលើ​បាន​កើត​មាន​ឡើង​​​មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់​ពី​មាន​​ឧបទ្ទវហេតុ​ក្រឡាប់​រថភ្លើង​​​​មួយ​ដែល​គេ​ចាត់​ទុក​ថា ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រទេស​អេស្ប៉ាញ​​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​កន្លងទៅ​នេះ៕

U142P5029DT20130730084111 swiss-train-crash

 

Leave a Reply

(*) Required, Your email will not be published