អាជ្ញាធរ​ថៃ រឹបអូស​ថ្នាំញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន ប្រមាណ ១ លាន​គ្រាប់

, , Leave a comment

ប្រទេសថៃ ៖ កម្លាំង​នគរបាលថៃ រឹបអូស​បាន​ថ្នាំញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន ​ប្រហែលជា១លាន​គ្រាប់ និង​ចាប់ខ្លួន​ជនសង្ស័យ​៣នាក់ ក្នុង​ខេត្តឡាំ​ប៉ាង ភាគខាងត្បូង​ប្រទេសថៃ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍។

 

ប្រភពព័ត៌មាន​បាន​ចុះផ្សាយ​ថា នគរបាល​ថៃ​បាន​បើកយុទ្ធនាការ​បង្ក្រាប​ពួក​ជួន​ដូរ​គ្រឿងញៀន​មួយក្រុម ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទុកទំនិញ ក្នុងស្រុកសប់​ប្រា ខេត្តឡាំ​ប៉ាង ភាគខាងត្បូង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ចំនួន​ប្រហែលជា១លាន​គ្រាប់ និងចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​៣នាក់ ក្នុងនោះ​មាន​បុរស​២​នាក់ ​ស្ត្រី​ម្នាក់។

 

នគរបាល​បាន​និយាយថា ពួកគេ​នឹង​ស៊ើបអង្កេត​បន្តទៀត ដើម្បីឲ្យដឹងថា តើ​ថ្នាំញៀន​ទាំងនោះ មាន​ប្រភព​មកពីណា ? និងតាម​ចាប់ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធផ្សេងៗទៀត៕

meth-bust

 

 

Leave a Reply

(*) Required, Your email will not be published