ម៉ូតូ​បុក​បន្តកន្ទុយ​គ្នារបួសធ្ងន់​ ស្រាល ៥ ​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ពីរ​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត​របួសស្រាល​នៅក្នុង​ហេតុ​ការ​ណ៍ម៉ូតូ​បុក​បន្តកន្ទុយ​គ្នា​មួយ កាលពី​វេលា​យប់​ម៉ោង​ ៨ និង​ ៣០​នា​ទី​យប់​ថ្ងៃទី​២៩ កក្កដា ឆ្នាំ ២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បង្ក​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ​ព្រៃវែង 1A-6482 ជិះ​ម្នាក់ឯ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុ​ង​ទិ​ស​ដៅ​​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើត​ហ​តុ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ ស្កូ​ប​ពីមួយ​គ្រឿង ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​កណ្តាល​ថ្នល់  ហើយ​ម៉ូតូ​បង្ក​មិ​ន​ទា​ន់​​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP-5345 បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្មាស់​រងរបួស​ធ្ងន់​២​នាក់  ចំណែក​អ្នក​បើ​ក​​ម៉ូតូ​បង្ក​រត់ឡើង​ម៉ូតូ បក្ខពួក​ជិះ​គេចខ្លួន​បាត់ស្រមោល។ ​ក្រោយ​ពីពេល​ហេតុ​ម៉ូតូ​ទាំង​៣​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចុះ​វាស់វែង​​ និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ជា​ក្រោយ​៕

mo1

 

Leave a Reply

(*) Required, Your email will not be published