ចាប់​ចោរឆក់​ បាន​ម្នាក់​ បន្ទាប់​ពីធ្វើ​សកម្មភាព​ បញ្ជូន​ទៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ ចំណោម​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ ឆក់​កាបូប​ពី​ស្ដ្រីជន​ជាតិចិន​ម្នាក់​ត្រូវ​ បាន​នគរបាល​ប៉ុស្ដិ៍​បឹង​រាំង​ចាប់​ឃាត់ខ្លួន​ បាន​ភ្លាមៗ​ រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់​វិធាន​ ការ​តាម​ច្បាប់​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​ កក្កដា​ ឆ្នាំ​២០១៣​ នៅ​ក្រោយ​វត្ដ​កោះ​ ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ ពេញ​ ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មាន​ ១-​ឈ្មោះ​ប្រាក់​ គូ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ដ​ ស្នាក់​នៅផ្ទះ​លេខ​ ៦៤E4​ ផ្លូវ​លេខ​៦៧​ សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​ ជា​អ្នក​បើក​ម៉ូតូ​,​ ២-​ឈ្មោះ​ មាស​ ប្រុស​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខ​ របរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ជាមួយ​ជន​ ខាងលើ​ ។​ រីឯ​នារី​រង​គ្រោះ​មិន​ត្រូវ​បាន​ គេ​ស្គាល់ឈ្មោះ​នោះ​ទេ​ ដោយ​គ្រាន់តែ​ ដឹង​ថា​គាត់​ជា​ជនជាតិ​ចិន​ និង​មិន​បាន​ ដាក់​ពាក្យបណ្ដឹង​ឱ្យ​នគរបាល​ចាត់ការ​ តាម​ច្បាប់​នោះ​ឡើយ​ ។​

ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ បឹង​រាំង​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ថ្ងៃ​កើត​ ហេតុ​មាន​ស្ដ្រីជន​ជាតិចិន​២​នាក់​ជិះ​ម៉ូតូ​ រ៉ឺ​ម៉ក​កង់​បី​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើត​ ហេតុ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​១​គ្រឿង​ មក​អែប​ខាងស្ដាំ​ម៉ូតូ​កង់​បី​ ហើយ​ពេល​ នោះ​ជនសង្ស័យ​ជិះ​ខាងក្រោយ​ឈ្មោះ​ មាស​ ប្រុស​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ស្ពាយ​ពី​ជន​រង​គ្រោះ​ដាក់​លើ​ភ្លៅ​បាន​ សម្រេច​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បុក​នឹង​ ម៉ូតូ​កង់​បី​ផ្សេង​ទៀត​បណ្ដាល​ឱ្យ​ដួល​ ហើយ​ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ យក​កាបូប​មក​វិញ​ រួច​ឱ្យ​ម៉ូតូ​កង់​បី​ជិះ​ ទៅ​មុខ​បាត់​ទៅ​ ។​

 

ចំណែក​ជនសង្ស័យ​២​ នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ រួច​ព្រួត​គ្នា​វាយ​ ព្រមទាំង​យក​ម៉ូតូ​ទៅ​ ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​តែ​ម្ដង​ ។​ ដោយឡែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ ខ្លួន​បាត់​។​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ត្រូវ​ បាន​នគរបាល​ខណ្ឌដូនពេញ​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ​អនុវត្ដ​តាម​ផ្លូវច្បាប់​ ៕

111

 

Leave a Reply

(*) Required, Your email will not be published