អង្គ​ម្ចា​ស់​ក្ស​ត្រិយ៍​​ ន​រោ​ត្ត​ម វជ្ជរ៉ា ព្រះ​អនុ​ជ​ព្រះ​ប​រ​ម រតនកោដ្ឋ សោយទិវង្គត

, , Leave a comment

រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វជ្ជរ៉ា ​ដែល​ជា​ព្រះ​អ​នុជ​រ​ប​ស់​ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ បាន​សោ​យ​ទិ​វង្គត កាលពីយប់ម៉ោង ៩ ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០១៣កន្លងទៅ ក្នុងព្រះជន្មាយុ ៦៨ព្រះវស្សា ដោយព្រះរោគាពាធ។ តាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេច នរោត្តម សិរីវុឌ្ឍ បានឲ្យដឹងនាថ្ងៃទី២៩ ខែកក្កដា ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម វជ្ជរ៉ា បានសោយទិវង្គត កាលពីវេលាម៉ោង ១៦ នៅទីក្រុងប៉ារីស ប្រទេសបារំាង ត្រូវនឹងម៉ោង២១យប់ម៉ោងនៅកម្ពុជា។

 

សូមបញ្ជាក់ថា សម្តេចព្រះនរោត្តម វជ្ជរ៉ា បានប្រសូត្រនៅថ្ងៃទី១៧ ខែសីហា ១៩៤៦ នៅរាជធានីភ្នំពេញ ហើយសម្តេច គឺ​ជា​ព្រះ​អនុ​ជ​ពៅ​រប​ស់​ព្រះ​ប​រ​មរ​ត​ន​​កោដ្ឋ ព្រះ​បា​ទ នរោត្តម សីហនុ  សម្តេចព្រះ វជ្ជរ៉ា បានប្រឡូកក្នុងឆាកនយោបាយកាលពីថ១៩៩៨ ព្រះអង្គជាតំណាងរាស្រ្តនៅមណ្ឌលសៀមរាប  ក្នុងជូរគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយមានព្រះបរមងារជាប្រធានគណៈកម្មការទីប្រាំ ក្នុងរដ្ឋសភា។ ឆ្នាំ២០០៣ ព្រះអង្គ ជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ៕

ST-292-2

ប្រភព​ khmerload.

 

Leave a Reply

(*) Required, Your email will not be published