រថយន្តស្ទូច​ដាច់​ហ្វ្រាំង បុក​រះ​ខ្ទេច​សួនច្បារ ក្រុងព្រះសីហនុ​

, , Leave a comment

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ រថយន្ដ​ស្ទូច​កង់​៦​មួយ​ គ្រឿង​ម៉ាក​FUSO​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-7248​បាន​ដាច់​ហ្វ្រាំង​ ជ្រុល​ទៅ​បុក​ បំផ្លាញ​សម្ភារៈ​ជា​ច្រើន​នៅ​ក្នុង​សួនច្បារ​ ខាង​មុខ​ធនាគារ​អេ​ស៊ី​លី​ដា​ត្រង់​ចំណុច​ មុខ​មន្ទីរ​ទេសចរ​ណ៏​ខេត្ដ​ព្រះ​សីហ​នុ​ ដែល​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​២​ ក្រុងព្រះសីហនុ​  កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​

 

​រថយន្ដ​បង្ក​ហេតុនេះ​ត្រូវ​គេ​ស្គាល់​ថា​ ជា​របស់​ឈ្មោះ​ ត្រៃ​ ជនជាតិ​វៀតណាម​ ថៅកែ​អេប​ចាយ​នៅ​ទំនប់​រលក​ ក្នុងភូមិ​៣​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ បន្ទាប់​ពី​ រថយន្ដ​មួយ​គ្រឿង​នេះ​ត្រូវ​បាន​បើក​ចេញពី​កន្លែង​ជួសជុល​ភ្លើង​រួច​មក​និង​បើកបរ​ទៅ​ទំនប់​រលក​វិញ​ ស្រាប់តែ​មក​ដល់​មុខ​ ធនាគារ​អេ​ស៊ី​លី​ដា​ស្រាប់តែ​ដាច់​ហ្វ្រាំង​ ក៏​បើក​សំដៅ​មក​បរិ​វេន​មហោស្រព​ចាស់​ នៅ​មុខ​មន្ទីរ​ទេសចរណ៍​តែ​ត្រូវ​បាន​បុក​ រះ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ មាន​ដូច​ជា​បង់​អង្គុយ​លេង​ចំនួន​២​ខូច​ ខាត​ការ៉ូ​ក្រាល​ប្រមាណ​៣០​ម៉ែត្រ​និង​ បង្កាត់​ដៃ​កន្លែង​កម្សាន្ដ​ជាប់​ទៅ​មុខ​លែង​រួច​ ។​ ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ​អ្នក​ណា​ម្នាក់​ រង​របួស​ឡើយ​ ៕

vs1

 

Leave a Reply

(*) Required, Your email will not be published