ដោះលែង​ស្ត្រី​ម្នាក់​ជា​បុគ្គលិក​អណ្តែត​ក្រសួងការបរទេស​ពាក់​ព័​ន្ឋ​នឹង​ការ​លួច​ប្រាក់​មន្ត្រី ជាន់ខ្ពស់​ជិត២ម៉ឺន​ដុល្លា​អាមេរិក

, , Leave a comment

រាជធានីភ្នំពេញ ៖ ស្ត្រី​បុគ្គលិក​អណ្តែត​ក្រសួងការបរទេស​ និ​ង​​​ស​ហ​ប្រ​តិ​បត្តិការ​អន្តរជាតិ​ម្នាក់ ដែល​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌចំការមន ឃាត់ខ្លួន​រួច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី លួច​ប្រាក់​របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុង ក្រសួងការបរទេស ជិត២ម៉ឺន​ដុល្លា​អាមេរិក នោះ បាន​ត្រូវ​តុលាការ​សម្រេច​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ហើយ កាលពី​ព្រឹក​ថ្ងៃទី២៩ ខែ កក្កដា នេះ។

 

មូល​ហេតុដែល​នាំឱ្យមាន​ការដោះលែង​នេះ ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ឱ្យដឹងថា ដោយសារតែ ដើមបណ្តឹង​បាន​ដក​ពាក្យបណ្តឹង និង ស្ត្រី​រូបនេះ​សុខចិត្ត​សង​ប្រាក់​ទៅ​ដើម បណ្តឹង​វិញ។ ស្ត្រី​រូបនេះ​ឈ្មោះ​ជួន សារឿន អាយុ៣៧ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៣១ ផ្លូវ​សុរា​ម្រឹត សង្កាត់​ចតុមុខ ខណ្ឌចំការមន ជា​បុគ្គលិក​អណ្តែត​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌចំការមន ឃាត់ខ្លួន​កាលពី​ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០១៣ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ម្នាក់ថា ស្ត្រី​រូបនេះ បាន​លួច​ប្រាក់​ចំនួន១ម៉ឺន៦ពាន់​ដុល្លារ​អាមេរិក៕

23e77f96-80bd-4091-a814-b9ced22e1941

 

Leave a Reply

(*) Required, Your email will not be published