បន្ទាប់ពីដេកមិនពេញភ្នែក​អស់​មួយយប់ អ្នកខេត្តចាប់​នាំគ្នា​វិល​​ចូល​​ភ្នំពេញវិញ

, , Leave a comment

បើ​ទោះ​ជា​បាច​សាច​ព័ត៌មាន​ពី​រឿង​អសន្តិសុខ​នៅ​ក្នុង​រាជធានី​កាល​ពី​យប់​មិញ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នៅ​តែ​បន្ត​ចេញ​ចូល​រាជធានី​ធម្មតា បន្ទាប់​ពី​បាន​រក​ឃើញ​ថា បញ្ហា​ដែលកើត​ឡើង​សុទ្ធ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​ការ​ពិត។ លោក សុផល មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​ក្នុង​ស្រុក​មួយ បាន​ប្រាប់​ថា លោក​បាន​សម្រេច​ចាក​ចេញ​ពី​បាត់​ដំបង​មក​រាជធានី​វិញ​ហើយ​នា​ព្រឹក​នេះ បន្ទាប់​ពី​បាន​ចាក​ចេញ​ទៅ​ចូល​រួម​បោះ​ឆ្នោត​នា​ពេល​កន្លង​មក។ លោក បញ្ជាក់​ថា នេះ គឺ​ជា​ការ​សម្រេច​ថ្មី​មួយ​ក្រោយ​បាន​តាម​ដាន​សភាព​ការណ៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

 

លោក បញ្ជាក់​ថា “ពី​យប់​មិញ ខ្ញុំ​បាន​សម្រេច​ពន្យារ​សំបុត្រ​ឡាន និង​ស្នើ​សុំ​ថ្នាក់​លើ​បន្ថែម​ពេល​ឈប់​សម្រាក ក្រោយ​ទទួល​ដំណឹង​ចចាមអារ៉ាម​ផ្សេង​ៗពី​កូន​ៗ តែ​ឥឡូវ​ខ្ញុំ​កំពុង​ត្រឡប់​មក​ភ្នំពេញ​វិញ ព្រោះ​កូន​ៗ​ប្រាប់​វិញ​ថា ស្ថានភាព​ធម្មតា​ទេ”។ ជា​អ្នក​ជំនួញ​មួយ​រូប​នៅ​ខេត្ត​កំពង់​ស្ពឺ អ្នក​ស្រី សារ៉ាន់ ថ្លែង​ថា អ្នក​ស្រី​នៅ​តែ​ចេញ​ចូល​ធម្មតា។ លោក ស្រី បន្ថែម​ថា “ខ្ញុំ​លឺ​ថា​អីចេះ ថា​អញ្ចុះ ហើយ​ជឿ​ខ្លះ មិន​ជឿ​ខ្លះ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា ជា​រឿង​មិន​អាច​ទៅ​រួច!”។

 

ជា​អ្នក​រត់​តាក់​ស៊ី​ភ្នំពេញ​ ទៅ​មក​កំពង់​ឆ្នាំង លោក កុយ ប្រាប់​តាម​ទូរស័ព្ទ​ពី​ការ​កត់​សម្គាល់​របស់​លោក​ថា អ្នក​ដំណើរ​នៅ​តែ​ចេញ​ចូល​រាជធានី​ធម្មតា​ដូច​គ្នា​នា​ព្រឹក​នេះ។ លោក ថ្លែង​ថា “អ្នក​ដំណើរ​ដូច​ជា​មិន​ភ័យ​ព្រួយ​អី​ទេ ព្រោះ​ព្រឹក​មិញ​ខ្ញុំ​ទើប​បាន​ដឹក​ម៉ូយ​ពេញ​ម៉ា​ឡាន​មក​ភ្នំពេញ ឥឡូវ​កំពុង​បក​ទៅ​វិញ​ទាំង​ឡាន​ទទេ ទៅ​យក​ម៉ូយ​ឡើង​មក​ភ្នំពេញ​វិញ​មួយ​ជើង​ទៀត”។ ស្ថាន​ភាព​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ ស្ថិត​ក្នុង​សភាព​ធម្មតា បើ​ធៀប​នឹង​យប់​មិញ​ដែល​អ្វី​ៗ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ជើង​ការ។ ការណ៍​នោះ បាន​ធ្វើ​ឲ្យ​ឈ្មួញ​មួយ​ចំនួន កេង​ចំណេញ​កប់​ក្តោង​លើ​ភាព​ជ្រួល​ច្របល់​ទាំង​នោះ ក្នុង​ពេល​ដែល​ ទំនិញ​មួយ​ចំនួន​ដូច​ជា​សាំង អង្ករ និង​គ្រឿង​ឧបភោគ បរិភោគ​ផ្សេង​ទៀត ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ឡើង​ថ្លៃ​ស្ទើរ​ទ្វេ​មួយ​ជា​ពីរ។ យ៉ាង​ណា ផ្សារ​ធំ​ៗ​មួយ​ចំនួន ក្នុង​រាជធានី​បាន​បើក​លក់ ក្នុង​ភាគ​រយ​តិច​តួច​នៅ​ឡើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ៕

 

Rania_12 jko9i8fs3

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published