ធ្លាក់​​រថយន្ត​ក្រុង​​នៅ​អ៊ីតាលី​​​ស្លាប់​​ ៣៦ ​នាក់ និង​​របួស​ ១១ ​នាក់

, , Leave a comment

ប្រទេស​អ៊ីតាលី ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៣៦​នាក់​បាន​ស្លាប់ និង​ ១១​នាក់​ផ្សេង​ទៀត​បាន​រង​របួស​​ក្នុង​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បណ្ដាល​ឲ្យ​ធ្លាក់​រថយន្ត​ក្រុង​មួយ​គ្រឿង​​ចូល​​​ទៅ​ក្នុង​ជ្រោះ​មួយ​នៅ​​ភាគ​ខាងត្បូង​ប្រទេស​អ៊ីតាលី​​នា​ព្រឹកព្រលឹម​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មា​Channelnewsasia ​នៅ​ព្រឹក​នេះ។

 

ហេតុការណ៍​​នេះ​​​បាន​កើតឡើង​​នៅ​ជិត​​តំបន់​Avellino ខណៈ​ពេល​ដែល​​រថយន្ត​ក្រុង​​ខាងលើ​​បាន​ដឹក​អ្នកដំណើរ​ដង្ហែក្បួន​ធម្មយាត្រា​​​មួយ​ក្រុម​ ហើយ​បាន​ជួប​ឧបទ្ទវហេតុ​ បន្ទាប់​ពី​អ្នក​បើកបរ​បាន​បាត់បង់​ម្ចាស់ការ​របស់​ខ្លួន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​បុក​ទង្គិច​គ្នា​កើតឡើង​​។​​​

 

ប៉ូលិស​នឹង​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ក៏​បាន​​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រើប្រាស់​ពេល​ជា​ច្រើន​ម៉ោង​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រងគ្រោះ​ទាំង​នោះ ដែល​គឺ​ជាក់​ថា​បាន​ស្លាប់​នឹង​រង​របួស​បន្ទាប់​ពី​​រថយន្ត​ក្រុង​ខាងលើ​បាន​ធ្លាក់​រអិល​​​ចូល​ទៅ​ក្នុង​ជ្រោះ​ជម្រៅ​៣០​ម៉ែត្រ​ពី​ផ្លូវ​ហាយវ៉េ។​

យោង​តាម​របាយការណ៍​សារព័ត៌មាន​ក្នុង​ស្រុក​របស់​អ៊ីតាលី​​បាន​ឱ្យ​ដឹង​​ដែរ​ថា​ រថយន្ត​​ក្រុង​​ខាង​លើ​បាន​ដឹក​អ្នកដំណើរ​សរុប​៥០​នាក់​ បន្ទាប់​​បន្ទាប់​ពី​ពួកគេ​បញ្ចប់​ដំណើរ​​ទស្សនកិច្ច​​​មួយ​ពី​តំបន់ Puglia​ភាគ​អាគ្នេយ៍​ដែល​​ជា​តំបន់​ពេញ​និយម​​មួយ​សំបូរ​ទៅ​ដោយ​អ្នក​​ក្រុម​សាសនិក​កាតូលិក​មាន​មូលដ្ឋាន​នៅ​ទីនោះ៕

li-italy-bus-crash-rtx123at italy-bus-crash

 

Leave a Reply

(*) Required, Your email will not be published