រថយន្ត​រិ​ទ្ធិ​មុនី​ក្រឡាប់​នៅ​បាត់ដំបងបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​រ​បូស​ ១៨ ​នាក់​

, , Leave a comment

​ខេត្តបាត់ដំបង​ ៖​ រថយន្ត​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​ដឹក​អ្នកដំណើរ​ដើម្បី​ទៅ​លំនៅ​ដ្ឋា​ន​ចូលរួម​បោះ​ឆ្នោត​ស្អែក​បាន​បើកបរ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ និង​ខេត្តបន្ទាយមានជ័យ ​បើក​ក្នុង​ល្បឿន​លឿន​ត្រង់​ចំណុច​ផ្លូវ​កោង​មាន​ភ្លៀងរលឹម​តៃកុង​បាត់បង់​ម្ចាស់​ការ​បើកបរ​បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​បង្ក​ឲ្យភ្ញៀវ​នៅ​លើ​រថយន្ត​ប្រុស​ស្រី​ក្មេង​ចាស់​រង​របួសស្រាល​ធ្ងន់​១៩​នាក់​ហើយ​ក្មេង​ស្រី​ម្នាក់​ចំណោម​១៩​នាក់​នេះ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​អ៊ិ​ម៉ឺ​ជេ​ណ្ស៊ី​ស្លាប់​ ។​

 

ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​កើតឡើង​កាលពី​វេលា​ម៉ោង​វេលា​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ក្រុម​ទី​២១​ ភូមិ​-​ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ខេត្តបាត់ដំបង​ ។​ សមត្ថកិច្ច​ចរាចរ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​ដែល​ក្រឡាប់​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-1223​រីឯ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ ។​ ចំណែក​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​១៩​នាក់​រង​របួសស្រាល​ធ្ងន់​ ហើយ​ក្មេង​ស្រី​ម្នាក់​ចំណោម​១៩​នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អ៊ិ​ម៉ឺ​ជេ​ណ្ស៊ី​ ។​

 

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​បើក​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង​មាន​ភ្លៀងរលឹម​រថយន្ត​ចាប់​ហ្វ្រាំង​រ៉េ​ចង្កូត​វិល​ពេញ​ផ្លូវ​ហើយ​ក្រឡាប់​តែ​ម្តង​។​

 

​ជន​រង​គ្រោះ​ឈ្មោះ​ ហួរ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ រង​របួស​ក្បាល​ស្រាល​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​បាន​ជិះ​រថយន្ត​ពី​ភ្នំពេញ​មក​បាត់ដំបង​ដើម្បី​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ តែ​ត្រូវ​ជួប​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​នេះ​ពេល​ជិត​ដល់​ផ្ទះ​ ។​

 

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ថា​ នៅ​ចំណុច​ផ្លូវ​កោង​មិន​អំណោយផល​និង​មាន​ភ្លៀងរលឹម​ ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​តៃកុង​ពិតជា​បាត់បង់​ម្ចាស់​ការ​បើកបរ​ទើប​បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ភ្ញៀវ​ចំពោះ​រថយន្ត​ត្រូវ​បាន​ស្ទូច​យក​មក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ​ ៕

b2(19)

 

 

Leave a Reply

(*) Required, Your email will not be published