ឃើញ​សន្តិសុខ​ដេកលក់​ចួ​ល​ទៅ​លួច​កង់ នគរបាល​ចាប់​ជាប់​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹងត្របែក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​រូបគេ​បាន​ធ្វើ​​ស​ក​ម្ម​ភា​ព​​លួច​យក​កង់​របស់​សន្តិសុខ មិនបាន​ស​ម្រេ​​ចកាលពី​វេលា​ម៉ោង ២៤ និង​១៥ នាទី​យប់ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុះ​មុខ ធនាគា​ភ្នំពេញ​ពាណិជ្ជ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ជិត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។ ​​ជនសង្ស័យ មានឈ្មោះ រ៉េត វិច្ឆិកា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ទីកន្លែង​ស្នាក់នៅ និង​មុខរបរ​មិន​ពិតប្រាកដ ។

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ មាន​គ្នា​២​នាក់ បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ខណៈ​មក ដល់​ចំណុចកើតហេតុ ដោយ​ឃើញ​សន្តិសុខ​ម្នា​ក់​​កំពុង​ដេក​លង់លក់ ក៏​ធ្វើ​សកម្មភាព​លួច​យក​កង់​មួយគ្រឿង​ដែល​ជាប់​គ្រែ​សន្តិសុខ តែ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​សន្តិសុខ​ស្រែក​ឆោឡោ​ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​បឹងត្របែក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាមៗ ។     ​

​ជនសង្ស័យ​ខាងលើ​ត្រូវបាន ឃុំខ្លួន បណ្តោះ អាសន្ន​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងត្របែក រង់ចាំ​ធ្វើការ​សាកសួរ រួច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ អធិការដ្ឋាន​ន​គរ​បា​ល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្តទៅ​តុលាការ​ផ្តន្ទាទោស​តាម ច្បាប់​៕

ss1

 

Leave a Reply

(*) Required, Your email will not be published