ជនជាតិ​ចិន​ស្រវឹង​ខ្លាំង​បើកឡាន​ពន្លះ​ទ្រួ​ង​ផ្លូវ​អស់​៤​ផ្ទាំង​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ចំនួន ៤ កង់​ត្រូវបាន​បាក់​ខ្ទេច ដោយសារ​រថយន្តបុក ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​១០​នាទី​យប់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ប្រសព្វ​ផ្លូវ​លេខ ១៦៣ ត្រង់​ស្តុ​ប​ទន្លេបាសាក់ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9699 មាន​គ្នា​៣ នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយបាន​បើកបរ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ រថយន្ត នេះ​បាន​រេ​ចង្កូត​ទៅបុក​រះ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បាក់បែក​ខ្ទេចខ្ទី រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​កល់​ជាប់​ពីលើ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ទៅមុខ​លែងរួច ។

 

​ភ្លាមៗ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះមក​អន្តរាគមន៍​ឃាត់​បាន​អ្នកបើកបរ​ប៉ុន្តែ ដោយ​ជនជាតិ​ចិន​នេះ​ស្រវឹងស្រា​ខ្លាំងពេក​និយាយ​មិន​ស្តាប់​គ្នា សមត្ថកិច្ច​បានសម្រេច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ផ្ទះ​វិញ ។​ ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ជើងគោក​រាជធានី ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

l1

 

Leave a Reply

(*) Required, Your email will not be published