មាន​ការ​​ប៉ះ​ទង្គិច​រវាង​ប្រជា​​ពលរដ្ឋ​ និង​សមត្ថកិច្ច​ នៅ​មណ្ឌល​បោះ​ឆ្នោតស្ទឹង​មាន​ជ័យ

, , Leave a comment

រាជធានីភ្នំពេញ​ ៖ មកដល់​ព្រលប់​ថ្ងៃនេះ ក្រុមបាតុករ​ជា​យុវជន​រាប់រយ​នាក់ បាននាំគ្នា​ដុត​រថយន្ត​របស់​ប៉េអឹម​ចំនួន ២ គ្រឿង បន្ទាប់ពី​មានការ​តវ៉ា រឿង​មិន​ឲ្យ​សមាជិក​គណៈកម្មការ​ស​ង្កា​ត់​ស្ទឹងមានជ័យ រៀបចំ​ការបោះឆ្នោត​ចេញពី​ការិយាល័យ​។​

​បន្ទាប់ពី​ផុត​ម៉ោង​បោះឆ្នោត កាលពី​ម៉ោង ៣ រសៀល បានកើត​ឡើង​នូវ​ការប្រទូសរ៉ាយ ដោយ​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត បាន​ឡោមព័ទ្ធ មិន​ឲ្យ​សមាជិក​គណៈកម្មការ​ស​ង្កា​ត់​ស្ទឹងមានជ័យ រៀបចំ​ការបោះឆ្នោត ចេញ​ឡើយ​។ នៅពេល​ប៉ូលិស​ព្យាយាម​ចូល​ទៅយក​សមាជិក​គណៈ​កម្ម​ការរៀបចំ​ការបោះ​ឆ្នោត ចេញពី​ការិយាល័យ​បោះឆ្នោត នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ ក៏​កើតមាន​អំពើហិង្សា ដោយ​ប្រជាពលរដ្ឋ គប់​ដុំថ្ម​លើ​ក្រុមប៉ូលិស បែក​កញ្ចក់​ឡាន​។​

​ក្រុមប៉ូលិស បាន​បាញ់​ឡើងលើ​អស់​ជាច្រើន​គ្រាប់ ដើម្បី​ទប់ស្កាត់​ក្រុម​ប្រជាពលរដ្ឋ តវ៉ា​។ ក្រុមអ្នកតវ៉ា បាន​លើក​បំបាស់​ឡាន​ប៉ូលិស ក្រៅតែពី​គប់​ដុំថ្ម​លើ​ប៉ូលិស រហូតដល់​ម៉ោងជាង ៤ រសៀល​នេះ​។​

​សូម​រម្លឹកថា នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលាបឋមសិក្សា​ស្ទឹងមានជ័យ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​មិញ មានការ​តវ៉ា​ពី​ក្រុម​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត ចំពោះ​ការបាត់​ឈ្មោះ​។​

​ក្រុម​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត បាន​ចាប់​បុរស​នោះ ឃុំឃាំង ហើយ​ចុងក្រោយ ប៉ូលិស​ព្យាយាម​ទៅយក​បុរស​នោះ​។ តែ​ប្រជាពលរដ្ឋ មិន​ព្រម ក៏​កើត​អំពើហិង្សា​តែម្តង​៕​

ST-278 ST-281 ST-279 ST-276 ST-274

 

Leave a Reply

(*) Required, Your email will not be published