លោក កែវ កុសល នាយ​​ស​ង្កា​ត់រ​ដ្ឋបា​ល​​ព្រៃ​ឈើ​​ក្រូច​ឆ្មារ​​ ជា​ខ្នង​បង្អែក​​​ឲ្យ​​ តា​សា​​ និង​តា​ពែ​ក ជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​ទឹក​ដំឡើង​នេះ​គេ​សង្កេតឃើញ​ឈ្មួញ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក​ពី​ផ្នែក​ខាងលើ​នៃ​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្តក្រចេះ  តាម​ដង​ទន្លេ​​មេគង្គ ​ឆ្លងកាត់ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម យ៉ាង​គគ្រឹកគគ្រេង គេ​មិនដែល​ឃើញ​លោក កែវ កុសល ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រូចឆ្មារ​យកចិត្តទុកដាក់​បង្ក្រាប ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នោះទេ ព្រោះ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​កែវ កុសល ទើប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ពួកគេ​មិនដែល​ជួប​ឧបសគ្គ​។

 

ជាក់ស្តែង​សេចក្តីរាយការណ៍​ពី​ស្រុក​ក្រូចឆ្មារ​បាន​ឲ្យ​ដឹងថា​នា​ថ្ងៃទី​ ២៥ ​និង​ទី​ ២៧​ ដែលជា​ថ្ងៃ​​បញ្ចប់​ការឃោសនា​រក​សំលេងឆ្នោត​នៃ​គ​ណ​បក្ស​នយោ​បាយ​មន្ត្រី​ជំនាញ​ពុករលួយ​បាន​​ឃុបឃិត​និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​គឺ​តា​សា​ និង​តា​ពែ​ក បាន​ដឹកជញ្ជូន​ឈើ​តាម​​ផ្លូវទឹក​ចេញពី​ខេត្តក្រចេះ​មក​លើកដាក់​នៅ​ចំណុច​មាត់ទន្លេ​កន្លែង​ដាក់​គ្រួស​ខ្សាច់​ភូមិ​ជី​នី​ក​​ជិត​ដេប៉ូ​លក់​ឈើ​តា​សា ជនជាតិ​ឥស្លាម​គឺមាន​ការដឹកជញ្ជូន​ឈើ​លេខ ២ និង​ឈើប្រណិត​មាន​ឈើ​ក្រញូង​បង្កប់​តាម​កាណូត​ចេញពី​ខេត្តក្រចេះ​ជិត​៧០​ម៉ែត​គី​ឈ្មួញ​ដឹកជញ្ជូន​គឺ​ជ្រក​ក្រោម​ផ្លាក​ឈើ​ធ្វើ​ផ្ទះ​។​នៅពេល​ជួប​តាម​ទូរ​សព្ទ័​តា​សារ​ឆ្លើយ​យ៉ាង​ឡូយ​ថា​ឈើ​ទាំងនេះ​​គឺមាន​រត់ការ​មុន​ពីរ ​ថ្ងៃ​ជាមួយ​លោក កែវ កុសល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រូចឆ្មារ​រួច​​ហើយ​ទើប​ហ៊ាន​ដឹកជញ្ជូន​។ ​ហើយ​ឈើ​តា​ពែ​ក​គឺ​ចេញពី​ខេត្តក្រចេះ​ដឹក​តាម​កាណូត​លើក​នៅ​ភូមិ​ទ្រា​ឃុំ ទ្រា​ស្រុក​ក្រូចឆ្មារ​ដែលមាន​អ្នកទទួល​ទិញ​គឺ​តា​លី​ដែល​ឈើ​លើកដាក់​គឺ​ជិត​៦០​ម៉ែត្រ​គីប​មិនអោយ​ចាញ់​ក្រុម​តា សារ​ទេ​។ បើតាម​ការអះអាង​ពី​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​ដែល​មិនបាន​ផលប្រយោជន៍ បាន​ឲ្យ​
​ដឹងថា​ពេល​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្តងៗ​គឺ​មិន ដែល​រំខាន លោក កែវ កុសល ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ នោះទេ ដោយសារតែ​ក្រុម​ឈ្មួញ​បាន​បង់លុយ​គ្រប់​ចំនួន​អស់ហើយ​។

 

មានការ​បញ្ជាក់ថា នៅ​ចំណុច​ភូមិ​ជី​នី​ក​និង ភូមិ​ទ្រា​ឃុំ​ទ្រា​ស្រុក​ក្រូចឆ្មារ​នោះ​មាន​ប្រភេទ​ឈើ​លេខ​២ និង​ឈើប្រណិត ដឹក​តាម​កាណូត​ចេញពី​ខេត្តក្រចេះ ឬ​ខេត្តស្ទឹងត្រែង ម្តងៗ​៥០​ទៅ​៧០​ម៉ែត្រគូប ភាគច្រើន​ជា​ឈើ​របស់​យាយ​ខឿន និង​តា​សា​និង​តា​ពែ​ក ដែលមាន​ការដឹក​​ជញ្ជូន​តាមរបៀប​លោត​ឆ័​ត្រ ឬ​ប្រើប្រាស់​លិខិតអនុញ្ញាត​របស់លោក វ៉ា ថន ជា​អភិបាលរង​ខេត្តក្រចេះ​។ កន្លែង​ចូល​ចត​លើកដាក់​ឈើ​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋបាល ព្រៃឈើ​របស់លោក កែវ កុសល ចាត់វិធានការ​បង្ក្រាប​ម្តងណា ឡើយ គឺ​មានតែ​ចុះទៅ​វាស់​ម៉ែត្រគូប​ដើម្បី​បង្ខំ​ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​ជា ថ្នូរ​នៃ​ការមិន​បង្ក្រាប​។ ភាគច្រើន​ឈើ​ដែល​ត្រូវបាន​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​មកពី​ខេត្តក្រចេះ ឬ​ខេត្តស្ទឹងត្រែង ក្រុម​ឈ្មួញ​បាន​ចូល​ចត​លើកដាក់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ​ដែល លោក កែវ កុសល ជា​អ្នក​ក្តោប​ក្តាប់​ព្រោះ​វា​ជាទី​ដែលមាន​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន ឈើ​ដើម្បី​បន្ត​យកទៅ​ចែកចាយ​តាម​រោង​សិប្បកម្ម​និង​តាម​ដេប៉ូ​លក់​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង​ទៀត​ក្នុង​ខេត្តកំពង់ចាម​។​

 

គេ​មិន​ច្បាស់​​ទេ​ថា តើ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់លុយ​ជូន​លោក កែវ កុសល​ប៉ុន្មាន​នោះទេ​ក្នុង​មួយ ជើងៗ ប៉ុន្តែ​គេ​គិត​ទៅតាម​ចំនួន​ម៉ែត្រគូប​ដែល​តិច​បំផុត​ក៏ត្រូវ​បង់ លុយ​ខ្ទង់ពាន់​ដុល្លារ​សម្រាប់​មួយ​ទូកៗ​ទើប​ឈ្មួញ​អាច​ចូល​ចត​លើក ដាក់​ឈើ​នៅតាម​ទីតាំង​របស់​ពួក គេ នៅក្នុង​ភូមិ​ជី​នី​ក និង​ភូមិ​ទ្រា​។ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​ដែល​រកស៊ី​ដឹក​ប្រមូល​ទិញ​ឈើ ដឹកជញ្ជូន​តាម​រទេះសេះ ឬ​តាម​រ៉ឺម៉ក​ម៉ូតូ​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក កែវ កុសល ដោយ​គ្មាន​ការយោគយល់​បើទោះបីជា​ឈើ​ខ្លះ​ប្រជាពលរដ្ឋ​ទិញ​ពី​តាម​ដេប៉ូ​យកទៅ ធ្វើ​ផ្ទះ​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ ក៏​គេ​កោសរូស​បង្ខំ​ឲ្យ​បង់ លុយ​ក្រោមលេស​ថា ប្រជា​ពល រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត​សម្រាប់​ការដឹកជញ្ជូន​ឬ​ទិញ​ឈើ​ពី​ដេប៉ូ​ដែល គ្មាន​ច្បាប់​។ ត្រង់ចំណុច​នេះ​គេ​លើក​ជា​សំណួរ​ថា​ហេតុអ្វី​បានជា​ជំ នា​ញ​រដ្ឋបាល​ព្រៃឈើ​របស់លោក កែវ កុសល មិន​បង្ក្រាប​ឈើ​ដែល​លក់​ចែកចាយ​នៅតាម​ដេប៉ូ​ខុសច្បាប់​បែរជា​មក​កោសរូស បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ទាំង​ទទឹងទិស​បែបនេះ ហើយ​ពេលខ្លះ​មន្ត្រីក្រោមឱវាទ​របស់លោក កែវ កុសល បាន​បំភ្លឺថា ដេប៉ូ​លក់​ឈើ​ទាំងនោះ​បង់លុយ​រួចហើយ​ទើប​គ្មាន​ការបង្ក្រាប​បែរជា​រងគ្រោះ សម្រាប់​ពលរដ្ឋ​ជា​អ្នកទិញ​ឈើ​ពី​តាម​ដេប៉ូ​យកទៅ​ធ្វើ​ផ្ទះ​ទៅវិញ​។


 
​មន្ត្រី​តូចតាច​មួយចំនួន​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា លោក កែវ កុសល មានឈ្មោះ​ក្នុង​គណៈកម្មការ​ចម្រុះ​បង្ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ជា​ដៃជើង​ដ៏​សំខាន់​របស់លោក ប្រាក់ ណូ​ម៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម ប៉ុន្តែ​ជា​ទៀងទាត់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ឬ​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម គ្រាន់តែ​ចូលដល់​ស្រុក​ក្រូចឆ្មារ​ភ្លាមៗ គឺ​ក្រុម ឈ្មួញ​បាន​សុំ​ការយោគយល់​ពី​លោក កែវ កុសល  រួចទៅហើយ​។ ក្នុងនោះ​មានការ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​បែងចែក​ជូន​លោក ប្រាក់ ណូ​ម៉ា ជា​ទៀងទាត់ ទើប​មិន​ដែលមាន​បញ្ហា​អ្វី​កើត ឡើង បើទោះបីជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ផ្ទុយ​ពីបទ​បញ្ជា​លេខ​០១​របស់ រាជរដ្ឋាភិបាល​ក៏ដោយ ក៏​គ្មាន​នរណា​ខ្វល់ខ្វាយ​អើពើ​បង្ក្រាប​ដែរ ព្រោះ​ក្រុម​ឈ្មួញ​បានផ្តល់​ប្រយោជន៍​សម្រាប់​បិទ​ភ្នែក​បិទ​ត្រចៀក​មន្ត្រី ជំនាញ​និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ​។


 
​ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​មេត្តា​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក កែវ កុសល ឡើងវិញ​ផង ព្រោះ​ទំហំ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ ក្នុង​មួយ​ទូកៗ​មិនតិចជាង​៥០​ម៉ែត្រគូប​គឺ ជា​ប្រភព​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​រាលដាល​នៅ​ភាគ​ឦសាន​ប្រទេស កម្ពុជា​។ លោក កែវ កុសល គឺជា​អ្នកស្វែងរក​ផលប្រយោជន៍​យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ប្រាក់ ណូ​ម៉ា ដ៏​សំខាន់​ម្នាក់​ទើប​ភាព​អសកម្ម​ក៏ដូចជា​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​ក្រូចឆ្មារ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​ឬដ​កលោក កែវ កុសល បញ្ឈរជើង​ដើម្បី​ព្រមាន​មន្ត្រី​ដទៃទៀត​កុំ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​ជំនួញ​ឈើ ខុសច្បាប់​នោះឡើយ​។ ដូច្នេះ​គេ​មិន​សង្ឃឹមថា​លោក ប្រាក់  ណូ​ម៉ា ហ៊ាន​វាយ​បំបែក​ឆ្នាំងបាយ​របស់ខ្លួន​ទេ គឺ​ទាមទារ​ឲ្យ​លោក ច័ន្ទ​សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រួតពិនិត្យ​មើល​ភាព​អក​សម្មរប​ស់លោក កែវ កុសល ឡើងវិញ​ជាបន្ទាន់ ព្រោះ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ទីនោះ​កំពុង​គគ្រឹកគគ្រេង ខ្លាំងណាស់​៕

  28 (4)​លោក ប្រាក់ ណូ​ម៉ា នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​ប្រធាន​លោក កែវ កុសល​

28 (1)28 (3)
​ឈើ​លេខ​២​និង​ឈើប្រណិត​ឈ្មួញ​លើកដាក់​នៅ​ជី​នី​កនា​ថ្ងៃទី​២៧​ខែ​៧​ឆ្នាំ​២០១៣

 

Leave a Reply

(*) Required, Your email will not be published