លោក ស្រី សុភ័ក្ត្រ ដឹកនាំ​សមាជិក​បក្សប្រជាជន​កម្ពុជា​ បញ្ចប់​ការឃោសនា​នៅ​ឃុំរការ​គយ ស្រុក​កងមាស​

, , Leave a comment

លោក លិញ វណ្ណា  ជា​អនុប្រធាន​ក្រុមការងារ​ព្រមទាំង​អស់លោក​ជា​អនុប្រធាន​និង​សមាជិក សមាជិកា ជាច្រើន​នាក់​ផ្សេងទៀត ចូលរួម ឃោសនា​រក​សម្លេងឆ្នោត ជូន​គណបក្ស​ប្រជាជន​

​ខេត្ដ​កំពង់ចាម ៖ លោក ស្រី​ សុភ័ក្ត្រ ប្រធាន​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ឃុំរ​ការ​គយ​ ស្រុក​កងមាស​ ខេត្ដ​កំពង់ចាម​ បាន​ចូលរួម​ឃោសនា​រក​សម្លេង​​ឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា​ ជា​ទ្រង់ទ្រាយ​ធំនៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែ កក្កដា ឆ្នាំ​ ២០១៣ ​ជា​​ថ្ងៃ​ចុងក្រោយបិទ​យុទ្ធនា​ឃោសនា​រក​សម្លេងឆ្នោត សម្រាប់​ការបោះឆ្នោត ​ជ្រើសតាំង​តំណាង​​រាស្ត្រ​ នីតិកាល​ទី​ ៥​ ។​ ក្នុងឱកាស​នៃ​យុទ្ធនា​ការរក​សម្លេងឆ្នោត​ជា​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ឃុំរ​ការ​គយ មាន​សមាជិក​ សមាជិកា​ គណបក្ស​ប្រជាជន​កម្ពុជា ឃុំរ​ការ​គយ​ ចូលរួម​ជិត​ ៥០០​ នាក់ក្បួនដង្ហែ​មាន​រថយន្ត​ធំ​តូច​ចំនួន​ជាង​ ២០​គ្រឿង​ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ចូលរួម​ ។ ​បន្ទាប់មក​ក្បួន​​ដង្ហែ​ឃោសនា ដឹកនាំ​ដោយ លោក ស្រី​ សុ​ភ័ក្ត្រ ប្រធាន​ក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ ឃុំរ​ការ​គយ បាន​ដង្ហែ​ក្បួន​ ឃោសនាតាមផ្លូវ​សំខាន់នានា​តាម​បណ្តា​ភូមិរបស់​ឃុំរ​ការ​គយ ដែលមាន​ការស្រែក​នូវ​ជ័យ​ឃោស​គង​រំពង​ផ្សព្វ​ផ្សាយ​​អំពី​ខ្លឹមសារ​នយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅតាម​ផ្លូវ​គឺមានប្រជាពលរដ្ឋចេញមក​អបអរសាទរ​ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន​កម្ពុជាផងដែរ​។ ក្បួន​ដង្ហែ​ឃោសនា​រក​សម្លេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំរ​ការ​គយ​ចាប់ផ្តើម​ពី​ម៉ោង​ ៨ ​ព្រឹករហូតដល់​ម៉ោង​ ១២ ថ្ងៃត្រង់​ក្បួន​ឃោសនា​ក៏បាន​មកជួប​ជុំគ្នា​នៅក្នុង​វត្ត​ដើម្បី​ហូបបាយ​សាមគ្គី ។​

 

បន្ទាប់ពី​បាយ​សាមគ្គី​លោក ស្រី​ សុ​ភ៍ក្ត្រ ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ សមាជិក សមាជិកា​ ​គណបក្សប្រជាជន​កម្ពុជា​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​កុំបី​ខាន និង​សូម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវតា​បាចផ្កា​ជា​សញ្ញា​សម្គាល់ និង​មានលេខ​រៀង​ទី​ ៤ នៅលើ​សន្លឹកឆ្នោត នា​ថ្ងៃទី​ ២៨ ខែកក្កដា ខាងមុខនេះ ។ បោះឆ្នោត​ជូ​នគ​ណះ​បក្ស​ប្រជាជន​កម្ពុជា ជាការ​បោះឆ្នោតឲ្យ​ខ្លួនឯង​ ។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ​បន្តទៀត​ ។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​រីកចំរើន​ ។ ​ក្នុងឱកាសនោះដែរ​សមាជិក​សមាជិកា​បក្ស​ប្រជាជន​ឃុំរ​ការ​គយ​បាន​នាំស្រែក​ប្តេជ្ញាចិត្ត​បោះឆ្នោត​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួល​ជ័យជំនះ​សម្រាប់ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឲ្យ​បាន​មួយរយ​ភាគរយ​។ បន្ទាប់មក​សមាជិក​ស​មា​ជិ​កា បក្ស​ក៏បាន​បំបែកក្បួនទៅ​ឃោសនា​តាម​បណ្តា ភូមិ​រៀងៗ​ខ្លួន​៕

cpp (2) cpp (1)

 

Leave a Reply

(*) Required, Your email will not be published