បាន​ស្រាស ចូល​ពោះ កើត​ជម្លោះ​ឪពុក កាប់សម្លាប់​កូនបង្កើត​

, , Leave a comment

ខេត្ត​កណ្ដាល ៖ ករណី​ទំនាស់ ចេញពី​វង់​ផឹក ស៊ី​មួយ បានធ្វើឱ្យ​ឪពុក​ដាច់​ចិ​ត្ដ​ទាញ​កាំបិត ខ្វែវ​កាប់​កូនប្រុស​ខ្លួនឯង​រហូតដល់​ស្លាប់ ដោយ​ករណីនេះ បាន​កើតឡើង​កាលពី  វេលា​ម៉ោង ១​ថ្ងៃត្រង់ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅ​ក្នុងភូមិ​ឈើទាល ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល​។​

 

​កូនប្រុស​ដែល​ត្រូវ​ឪពុក​បង្កើត​របស់ខ្លួន កាប់សម្លាប់​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆៃ ឈឿន អាយុ ២៥​ឆ្នាំ មានមុខរ​បរជា កម្មករ​ឡឥដ្ឋ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល រកា ឃុំ​ពាម ស្រុក​ស្ទឹងត្រង់ ខេត្ដ​កំពង់ចាម ដោយ​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក ឃាតក​ជា​ឪពុក​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ អៃ ឆើត ហៅ ឆៃ អាយុ ៥២​ឆ្នាំ មានមុខ​របរ ជា​កម្មករ​ឡឥដ្ឋ មានស្រុក កំណើត​ស្នាក់នៅ​ជាមួយនឹង​ជនរងគ្រោះ​ជា កូន ។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា  ករណី​ឃាតកម្ម​ខាងលើនេះ គឺ​ផ្ដើមឡើង នៅ​មុនពេល​កើតហេតុ ជនសង្ស័យ និង​ជន រងគ្រោះ​ជា​កូន រួមជាមួយ​កម្មករ​ដូចគ្នា​ពីរ បីនាក់​ទៀត បាននាំគ្នា​ផឹកស៊ី​នៅក្រោម​ផ្ទះ របស់​ជនសង្ស័យ រហូតដល់​អស់​ស្រាស ចំនួន ២​លីត្រ​កន្លះ លុះដល់​ម៉ោង ១​ថ្ងៃត្រង់ ស្រាប់តែ​ឪពុក និង​កូន​ខាងលើនេះ​បានកើត មាន​ជម្លោះ ឈ្លោះប្រកែក​គ្នា​អំពី​រឿង​លុយ កាក់ ឡើង​តឹងសរសៃក​ដាក់គ្នា ស្រាប់តែ បន្ទាប់មក ជនសង្ស័យ​ជា​ឪពុក​ក៏បាន​ឡើង ទៅលើផ្ទះ យក​កាំបិត​ខ្វែវ​ចុះមក​ដី​ក៏ត្រូវ ឈ្មោះ ភួង ផេង ដែល​ផឹកស៊ី​ជាមួយគ្នា​ស្ទុះ ទៅ​ចាប់យក​កាំបិត​ពី​ជនសង្ស័យ ហើយ បោះ​ចូលទៅ​ក្រោម​ក្រែ​ក្រោមផ្ទះ​បាត់ទៅ​។ បន្ទាប់មក ឈ្មោះ ភួង ផេង ក៏បាន​ដើរទៅ ផ្ទះ​របស់ខ្លួន​បាត់ទៅ ស្រាប់តែ​ឪពុក និង​កូន ក៏​ចាប់ផ្ដើម​ឈ្លោះប្រកែក​គ្នា​ម្ដងទៀត អំពី រឿង​លុយកាក់​ដដែល ហើយ​ភ្លាមនោះ​ជន សង្ស័យ​ជា​ឪពុក ក៏បាន​ស្ទុះ​ទៅយក​កាំបិត ខ្វែវ​មក​កាប់​កូន​ខ្លួនឯង ចំនួន​មួយ​កាំបិត ត្រូវចំ​ចំហៀង​ក​ក្រោម​ត្រចៀក បណ្ដាលឱ្យ រងរបួស​ធ្ងន់ ហើយក៏​រត់គេចខ្លួន​បាត់​ទៅ ។ រីឯ​ជនរងគ្រោះ​ជា​កូន ដោយសារ​មុខរបួស ធ្ងន់ធ្ងរ​ពេក កន្លះ​ម៉ោង​ក្រោយមក​ក៏បាន ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។​

ក្រោយ​កើតមាន​ករណី​ឃាតកម្ម​ខាងលើ នេះ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ នៅ​កន្លែងកើតហេតុ និង​តាម​ស្វែងរក​ចាប់ ជនដៃដល់​ផងដែរ ។ លុះ​នៅវេលា​ម៉ោង ២ និង​៣០​នាទី​រសៀល ទើប​កម្លាំង​សមត្ថកិច្ច នគរបាល ស្រុក​មុខកំពូល ស្វែងរក​ចាប់​ជន ដៃដល់​ជា​ឃាត​កបាន ដែល​កំពុង​លាក់ខ្លួន ពួន​នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ  ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ ត្រូវ បាន​នគរបាល ស្រុក​មុខកំពូល​ធ្វើ​របាយ ការណ៍​ដើម្បី​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា ការកាត់ទោស​តាមច្បាប់ ៕​

1-4228

 

Leave a Reply

(*) Required, Your email will not be published