កម្មករ និង​បុគ្គលិក របស់​ក្រុមហ៊ុន​ស៊ិន​ទ្រីនាំគ្នា​តវ៉ា សុំ​បើក​ប្រាក់ខែ សម្រាប់​ទៅ​បោះឆ្នោត​

, , Leave a comment

រាជធានី​​ភ្នំពេញ ៖ ក្រុមកម្មករ និង​បុគ្គលិក​របស់ ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ទទួលបន្ទុក​ប្រមូល សំរាម ក្នុង​រាជធានី​ភ្នំពេញ​នោះ​កាលពី​យប់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៣ បាននាំគ្នាប្រមូលផ្ដុំ​តវ៉ា នៅ​ចំណុច​មុខ​យានដ្ឋាន ចំណតរថយន្ដ​ស៊ិន​ទ្រី ស្ថិតនៅ​ភូមិ​ក្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ ឱ្យ​ថៅកែ​ក្រុមហ៊ុន​បើកប្រាក់ ខែ​ជូន​ពួកគេ ដើម្បី​មាន​សោហ៊ុយ​ជិះ​រថយន្ដ ឈ្នួល​ទៅ​ស្រុក ដើម្បី​ចូលរួម​ការបោះឆ្នោត នា​ថ្ងៃអាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។​

 

នេះ​បើ​​យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុមកម្មករ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិន​ទ្រី បានឱ្យដឹងថា ពួកគេ​មាន​គ្នា​ជិត ១០០​នាក់ ដែល​នាំគ្នា​តវ៉ា​ដើម្បី​ទាមទារ​ឱ្យ ថៅកែ​ក្រុមហ៊ុន បើកប្រាក់​ខែ​ជូន​ពួកគាត់ ដើម្បី​នាំគ្នា​មាន​សោហ៊ុយ សម្រាប់​ថ្លៃ​ធ្វើ ដំណើរ ទៅ​ស្រុក​ចូលរួម​ការបោះឆ្នោត​នឹង​គេ ហើយ​បើ​ខាង​ភាគី​ក្រុមហ៊ុន​មិន​បើក ប្រាក់ខែ​ជូន​ច្បាស់​ជា​ពួកគេ​មានការ​លំបាក ឬ​អាច​ខ្ចីលុយ​គេ​សម្រាប់​ការធ្វើដំណើរ នោះ ។​

​ប្រភពព័ត៌មាន​ពី​កម្មករ​ដដែល បានឱ្យ ដឹង​ទៀតថា ពីដំបូង​ឡើយ​ខាង​ភាគី​ក្រុមហ៊ុន តាមរយៈ​មេការ​របស់ខ្លួន​យល់ព្រម ផ្ដល់​លុយ​ម្នាក់ៗ ៥​ម៉ឺន​រៀល​សម្រាប់​ការធ្វើ ដំណើរ ចូលរួម​ការបោះឆ្នោត ប៉ុន្ដែ ក្រុមកម្មករ និង​បុគ្គលិក​មិន​យល់ព្រម​ដោយ បញ្ជាក់​ហេតុផល​ថា ៥​ម៉ឺន​រៀល​មិន​គ្រប់ គ្រាន់​ទេ ក្នុងការ​ធ្វើដំណើរ ដូច្នេះហើយ​សុំ​បើក​ប្រាក់ខែ​តែម្ដងទៅ ។​

 

​ក្រោយពី​ទទួលបាន​ព័ត៌មាន ស្ដីពី​ការ តវ៉ា របស់​កម្មករ និង​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្ដីពី​ការទាមទារ​សុំឱ្យ​ថៅកែ​បើកប្រាក់ ខែ​នោះ អាជ្ញាធរ​ខណ្ឌដង្កោ ដឹកនាំ​ដោយ លោក​អភិបាលរងខណ្ឌ​ប្រាជ្ញ សីហា តំណាង ឱ្យ​អភិបាលខណ្ឌ លោក នុត ពុធ​ដា​រ៉ា និង អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ជូន ។ ដោយសារ តែ​លុយ​ចំនួន ៥​ម៉ឺន​រៀល ក្រុមកម្មករ និង​បុគ្គលិក​មិន​ព្រម​ទទួល ដោយ​អះអាងថា មិន​គ្រប់​ក្នុងការ​ធ្វើដំណើរ​នោះ​ខាង​អាជ្ញាធរ ខណ្ឌ​បានសម្រេច​ផ្ដល់ជូន​បន្ថែម​សរុប ១២ ម៉ឺន​រៀល ប៉ុន្ដែ ពួកគេ​នៅតែ​មិន​ព្រម​ទៀត​។​

 

​ទាក់ទិន​ករណីនេះ អភិបាល​ខណ្ឌដង្កោ លោក ប្រាជ្ញ សីហា បាន​ថ្លែង​តាម​ទូរស័ព្ទ ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល នៅ រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៣ ថា ដើម្បី​បញ្ចប់រឿង និង​តាមរយៈ​ការ​សម្រប សម្រួល​របស់លោក​មក​នោះ ខាង​ថៅកែ ក្រុមហ៊ុន​ស៊ិន​ទ្រី​បានសម្រេច បើក​ប្រាក់ខែ  ជូន​កម្មករ គ្រប់​ចំនួន​តែម្ដង ដែល​អាចឱ្យ ពួកគេ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ដើម្បី  ចូលរួម​ការបោះឆ្នោត​នា​ថ្ងៃអាទិត្យ​នេះ ។​

 

​គួរ​បញ្ជាក់ថា សម្រាប់​ថ្ងៃ​បោះឆ្នោត​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ដល់ បណ្ដា​ក្រុមហ៊ុន​រោងចក្រ អនុញ្ញាតឱ្យ​បុគ្គ លិ​ក និង​កម្មករ​របស់ខ្លួន​ឈប់សម្រាក​ក្នុង រយៈពេល ៣​ថ្ងៃ ដើម្បីឱ្យ​ពួកគេ​អាចធ្វើ ដំណើរ​ទៅកាន់​ស្រុកកំណើត ចូលរួម​ការ បោះឆ្នោត រួមទាំង​ការបើក​ប្រាក់ខែ​ជូន​ពួកគេ​ផងដែរ ៕​

1-4230

 

Leave a Reply

(*) Required, Your email will not be published