រក​ឃើញ​​មូលហេតុ​​​ដរថភ្លើង​​​ក្រឡាប់​​គួរឲ្យ​រន្ធត់​នៅ​អេស្ប៉ាញ​​​

, , Leave a comment

ប្រទេសអេស្ប៉ាញ ៖ ស្រប​ពេល​ដែល​ចំនួន​តួលេខ​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូតដល់​ ៧៨​នាក់ និង​​១៤០​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថភ្លើង​មួយ​ក្នុង​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​ពុធ ការ​កំណត់​​ពី​​មូលហេតុ​​​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ហើយ​នៅ​ពេល​នេះ។

 

តាម​រយៈ​ខ្សែវីដេអូ​ដែល​បាន​ថត​ ដោយ​កាមេរ៉ា​សុវត្ថិភាព​មួយ​ បាន​​បញ្ជាក់​ឲ្យ​​ដឹង​ថា រថភ្លើង​ខាងលើ​នេះ​ បាន​បើកបរ​លើស​ល្បឿន​កំណត់​​​ គឺ​រហូត​ដល់​ ១២០​គីឡូម៉ែត្រ​ឯណោះ​នៅ​​ពេល​ដែល​វា​បាន​មកដល់​ផ្លូវ​កោង ខណៈ​ដែល​ល្បឿន​​បើកបរ​​ធម្មតា​ត្រឹមតែ​ ៥០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​​នៅ​​​ចំណុច​ដូចគ្នា​នេះ។

 

ឧបទ្ទវហេតុ​ខាងលើ​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ​Mariano Rajo ចាត់​ទុក​ថា​គឺ​​ជា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ​​​​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​អេស្ប៉ាញ​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​នេះ៕​

សូមទស្សនា​វីដេអូដូច​ខាងក្រោម​នេះ៖

 

1374709574000-train-crash-1-1307241950_4_31

 

Leave a Reply

(*) Required, Your email will not be published