កម្មករ​រោង​ចក្រកាត់​ដេរយី​ហោ ​QMI​ ជាង​១០នាក់​ដួល​សន្លប់​ ជាបន្តបន្ទាប់

, , Leave a comment

ខេត្ត​ក​ណ្តា​ល​ ​៖ កម្ម​កា​រិ​នី​បម្រើ​រ​ការងារ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំ​ពាក់​យីហោ​QMI​ ​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ត្រ​យឹ​ង​ ​ឃុំ​ពើ​ក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​ក​ណ្តា​ល​ ​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ គ្រា​ដែល​ក្រុម​កម្ម​កា​រិ​នី​នៅ​ក្នុង​រោង​ចក្រ​ទាង​អស់​កំពុង​ធ្វើ​ការងារ​ ​។ ម​ន្ត្រី​នគរបាល​ស្រុក​អង្គ​ស្នួល​បាន​ឲ្យ​ដឹង​ថា​ ​ក្រុម​កម្ម​កា​រិ​នី​ដែល​រង​គ្រោះ​ដួល​សន្លប់​ដោយ​ពុំ​ដឹង​មូល​ហេតុ​មាន​ចំនួន​៧៥នាក់​ ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​កើត​ឡើង​ត្រូវ​បាន​ថៅកែ​រោង​ចក្រ​ចាត់​ឲ្យ​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ដឹក​កម្ម​កា​រិ​នី​រង​គ្រោះ​ទាំង​អស់​ទៅ​ធ្វើ​ការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ប្រតិបត្តិ​ស្រុក​អង្គ​ស្នួល​ ​និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន​នៅ​ផ្សារ​បែក​ចាន​ផង​ដែរ​ ​។

 

ម​ន្ត្រី​នគរបាល​ខាង​លើ​បាន​បន្ត​ថា​ ​រោង​ចក្រ​ QMI​ នេះ​ជា​រោង​ចក្រ​ការ​ដេរ​ស​ម្លៀ​ល​បំ​ពាក់​នាំ​យក​ទៅ​លក់​ក្រៅ​ប្រទេស​ ​ហើយ​រោង​ចក្រ​មួយ​នេះ​បាន​បើក​ដំណើរ​ការ​អស់​រ​យៈ​ពេល​ប្រមាណ​៧ឆ្នាំ​មក​ហើយ​ ​។ បច្ចុប្បន្ន​នេះ​នៅ​ក្នុង​រោង​ចក្រ​ទាំងមូល​មាន​កម្ម​ករ​ ​កម្ម​កា​រិ​នី​បម្រើ​រ​ការងារ​សរុប​ប្រមាណ​ជិត​៤ពាន់​នាក់​ ​។ បើ​ទោះបីជា​មាន​កម្ម​កា​រិ​នី​ចំនួន​៧៥នាក់​បាន​ដួល​សន្លប់​នៅ​ពេល​កំពុង​ធ្វើ​ការងារ​យ៉ាង​ណា​ក្តី​ ក៍​នៅ​មាន​កម្ម​ករ​ ​កម្ម​កា​រិ​នី​ ​ជា​ច្រើន​នាក់​ដែល​មិន​បាន​ដួល​សន្លប់​នាំ​គ្នា​ធ្វើ​ការងារ​ជា​ធម្ម​តា​ ​ដោយ​ពុំ​បាន​ផ្អាក​ការងារ​នោះ​ទេ​ ​ពោល​ពេល​មាន​កម្ម​កា​រិ​នី​ម្នាក់​ដួល​សន្លប់​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​តែ​ម្ត​ង​ ​។

 

ពាក់​ព័ន្ធ​ទៅ​និង​ករណី​កម្ម​កា​រិ​នី​ដួល​សន្លប់​ពេល​កំពុង​ធ្វើ​ការងារ​នេះ​ ​ដែរ​គ្រូ​ពេទ្យ​ប្រចាំ​ម​ន្ទី​ពេទ្យ​ប្រតិបត្តិ​ស្រុក​អង្គ​ស្នួល​បាន​អះអាង​ថា​ ​ប​ណ្តា​លម​ក​ពី​ការ​ថប់​ដ​ង្ហើ​ប​ទើប​ប​ណ្តា​ល​ ​ឲ្យ​កម្ម​កា​រិ​នី​ខ្សោយ​ដួល​សន្លប់​យ៉ាង​ដូច្នេះ​ ​។ គួរ​បញ្ជាក់​ថា​ ​ខ​ណៈ​ពេល​ក្រុម​កម្ម​ករ​ ​កម្ម​កា​រិ​នី​ជា​ច្រើន​កំពុង​ធ្វើ​ការងារ​នៅ​តាម​កន្លែង​រៀ​ងៗ​ខ្លួន​នៅ​ក្នុង​រោង​ចក្រ​នោះ​ ​ក៍​ស្រាប់តែ​មាន​កម្ម​កា​រិ​នី​ម្នាក់​បាន​មាន​អ​កា​រៈ​ចុះ​ខ្សោយ​កម្លាំង​ ​ទន់​ដៃ​ទន់​ជើង​ដួល​សន្លប់​តែ​ម្ត​ង​ ​នៅ​គ្រា​នោះ​ដែរ​ក៍​មាន​កម្ម​កា​រិ​នី​ផ្សេង​ទៀត​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ​រហូត​ដល់​ចំនួន​៧៥នាក់​ទើប​លែង​មាន​កម្ម​កា​រិ​នី​ណា​ដួល​សន្លប់​បន្ត​ទៀត​ ​។

 

រហូត​មក​ដល់​វេលា​ម៉ោង​១១ថ្ងៃ​ទី​២៦ ខែ​ក​ក្ក​ដា​ ​នេះ​សមត្ថ​កិច្ច​នគរបាល​ស្រុក​អង្គ​ស្នួល​បាន​នៅ​ឈរ​ជើង​ប្រចាំ​ការ​នៅ​ខាង​មុខរោ​ង​ចក្រ​នៅ​ឡើង​ ​ហើយ​ក៍​ពុំ​មាន​កម្ម​កា​រិ​នី​ណា​ម្នាក់​ដួល​សន្លប់​ទៀត​ដែរ​ ​តែ​នៅ​ពុំ​ទាន់​មាន​ជំនាញ​ពាក់​ព័ន្ធ​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​នៅ​ក្នុង​រោង​ចក្រ​នៅ​ឡើយ​ទេ​ ​៕

hhgj-(1) hhgj

 

Leave a Reply

(*) Required, Your email will not be published