ពេជ្រ អា​វី​ហ្សា ប៉ះចំ​ឧកញ៉ា​លុយ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សម្តែង​សាច់​សខ្ចី​ដូច​ម៉ែ​សំឡី​នាង ពេជ្រ អា​វី​ហ្សា ត្រូវបាន​គេ​សង្កេតឃើញថា តារា​ស្រី​រូបនេះ​មាន​ភាព​ហ៊ឺហា​ប្លែក​និង​សម្បូរ​ទ្រព្យ​លើស​តារាចម្រៀង និង​តារា​សម្តែង​មួយចំនួនធំ​ដែល​ប្រឹង​ច្រៀង សម្តែង​បែកញើស​គឃៀរ​ទៅទៀត ទោះបី​តាំងពី​នាង​ចូលប្រឡូក​នៅក្នុង​ពិភព​សិល្បៈ​មក ប្រជាប្រិយភាព​របស់​នា​ង​នៅមានកម្រិត​ក្នុងការ​កើប​ប្រាក់​នៅឡើយ​ក៏ដោយ​។​

 

​ប៉ុន្តែ​ជុំវិញ​ភាពសម្បូរ​សប្បាយ ហ៊ឺហា​យ៉ាង​ចម្លែក​នេះ ត្រូវបាន​ប្រភព​នៅក្នុង​សិល្បៈ​ដែល​ស្និទ្ធ​នឹង​តារា​រូបនេះ​បង្ហើប​ឲ្យ​ដឹងថា ការងារ​នៅក្នុង​ពិភព​សិល្បៈ​របស់​នាង​មិនអាច​ឆ្លើយតប​ទៅនឹង​ការចំណាយ​ប្រចាំខែ​របស់​នាង​បានទេ ហើយក៏​មិនអាច​ឲ្យ​នាង​មាន​ភាពទាន់សម័យ​ជិះ​រថយន្ត​ស៊េរី​ទំនើប​ដូច​សព្វថ្ងៃ​នេះដែរ​។ ប៉ុន្តែ​អ្វី​ដែលជា​អាថ៌កំបាំង​នៅ​ពីក្រោយ​នោះ គឺ​នាង​មាន​បុរស​កំពូល​ស្នេហ៍​មាន​ងារ​ជា​ឧកញ៉ា​សម្បូរ​ទ្រព្យ​លុយ​ក្តាំង ចាំ​ជួយ​នាង​គ្រប់ពេល​មិន​ឲ្យ​នាង​ខ្វះខាត​អ្វី​នោះទេ​។​

 

​តាម​ប្រភពពី​សង្គម​សិល្បៈ​បាន​ឲ្យ​ដឹងថា តារា​ស្រី​ដែល​ភ័យ​ខ្លួន​ដោយសារតែ​ការថតរូប​សិច​ស៊ី​អត់​ពាក់អាវ​បញ្ចេញ​សាច់​ខ្ចី​ជាមួយនឹង​តារា​សម្តែង​ច្រៀង អេ​ន​ឌី រហូត​ល្បី​ថា ក្រសួង​ព្រមាន​យ៉ាង​ចាស់ដៃ​នាង ពេជ្រ អា​វី​ហ្សា ត្រូវបាន​គេ​ដឹងថា នាង​មាន​មន្ត​ស្នេហ៍​អន្ទង​ចិត្ត​បុរសៗ​មិនតិច​ទេ ប៉ុន្តែ​បេះដូង​របស់ ពេជ្រ អា​វី​ហ្សា មានតែ​មួយ ហើយក៏​បានប្រគល់​ឲ្យ​លោក​ឧកញ៉ា​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​ប្លាយ​បាត់ទៅហើយ​ដូច្នេះ​សព្វថ្ងៃនេះ បេះដូង​នាង​មិន​ទំនេរ​នោះទេ​។​

 

​តែ​យ៉ាងណា​នៅ​ពេលឮ​ពី​ការនិយាយ​ជុំវិញ​ព័ត៌មាន​ថា​មាន​ឧកញ៉ា​ចិញ្ចឹម​បីបាច់​ថែ​រូបនាង​មិន​ឲ្យ​ខ្វះ​នេះ តារា​សម្តែង​នាង ពេជ្រ អា​វី​ហ្សា ហាក់ដូចជា​មិនមាន​អ្វី​រំជួលចិត្ត ឬក៏​ភ្ញាក់ផ្អើល​បន្តិច​នោះទេ ដោយ​នាង​បាន​បង្ហើប​បបូរមាត់​ដ៏​ស្រទន់​របស់​នាង ហើយ​និយាយ​ធម្មតា​ថា ព័ត៌មាន​ដែល​គេ​និយាយ​នោះ​មិនមែនជា​ការពិត​ទេ​។​

 

​តារា​សម្តែង​ដែល​បោះចោល​របរ​រកស៊ី​ជា​អ្នកលក់​ខោអាវ​នៅ​ផ្សារ​ផេ​នស​ល ហក់​មក​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​គុណ​អ្នកសិល្បៈ​កាលពី​ឆ្នាំ​២០១០ នាង ពេជ្រ អា​វី​ហ្សា បាន​និយាយ​ដែរ​ថា​៖«​រឿង​គេ​និយាយ​ពី​ខ្ញុំ​មាន​ឧកញ៉ា​ចិញ្ចឹម​អី​នោះ មិនមែនជា​ការពិត​ទេ​។ តាមពិតទៅ​គេ​ទាំងនោះ​អត់​បានដឹង​ពី​រឿង​ពិត ក៏​ចេះតែ​និយាយ គឺ​មានតែ​អ្នក​ជិតដិត​ខ្ញុំ​បំផុត​និង​ខ្លួន​យើង​ផ្ទាល់​ទេ ទើប​ដឹង​រឿងនេះ​ច្បាស់​នោះ​»​។​

 

​ពាក់ព័ន្ធ​នឹង​ប្រាក់កាស​ដែល​នាង​មាន​សម្រាប់​ជះ​លើ​ភាព​ហ៊ឺហា ដូចជា​ទិញ​រថយន្ត​ទំនើប​ម៉ាក កាមរី​ហៃ​ប្រ៊ី​ត​ស៊េរី​ឆ្នាំ​២០០៣ ការ​ស្លៀកពាក់ និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ដែល​ទស្សនិកជន​បាន​លើកឡើងថា ឧកញ៉ា​ម្នាក់​ជា​អ្នក​ឧបត្ថម្ភ​នោះ ត្រូវបាន​នាង ពេជ្រ អា​វី​ហ្សា បាន​ឲ្យ​ដឹងថា នោះ​ជា​សំណល់​ចាស់​នៅមុន​ពេល​នាង​ចូល​សិល្បៈ ដែល​ពេលនោះ​នាង​ជា​អ្នករកស៊ី​លក់​ខោអាវ​ម្នាក់​។​

 

​ប៉ុន្តែ​ការបកស្រាយ​របស់​តារា​សម្តែង​រូបនេះ នៅតែ​ជា​មន្ទិល ព្រោះ​ខណៈពេលដែល​នាង​មាន​ភាព​ហ៊ឺហា សម្បូរ​សប្បាយ​មាន​លុយ​ចាយ​ពេញៗ​ដៃ​នោះ ស្របពេល​ដែល​នាង​កាន់តែ​ដកខ្លួន​ឆ្ងាយ​ពី​សិល្បៈ​ដែលជា​ប្រភព​ចំណូល​ធំ​របស់​នាង​ហើយ​ការងារ​ច្រៀង​ពេលយប់​នៅ​ភោជនីយដ្ឋាន Red Wine House ម្តុំ​ទួលគោក​ក៏​នាង​បាន​ឈប់សម្រាក​ដែរនោះ​។​

 

​យ៉ាងណា ការ​លើកឡើងថា នាង​មាន​ឧកញ៉ា​ដែលមាន​ប្រពន្ធ​កូន​រួចទៅហើយ​ចិញ្ចឹម​នោះ តារាចម្រៀង​វ័យក្មេង​ល្ហក់​២៣​ឆ្នាំ​ពេជ្រ អា​វី​ហ្សា មិន​ទទួលស្គាល់​នោះទេ ដោយ​នាង​បាន​និយាយថា​៖«​គ្មាន​អ្នកណា​ឬ​ឧកញ៉ា​ណា​ឧបត្ថម្ភ​ខ្ញុំ​ទេ ពីមុន​ខ្ញុំ​ជា​អ្នករកស៊ី​លក់​ខោអាវ​ម្នាក់​នៅ​ផ្សារ​ផេ​នស​ល លុះ​ពេលដែល​ខ្ញុំ​ចូល​សិល្បៈ​ខ្ញុំ​សល់​ប្រាក់​ខ្លះ ក៏​យកមក​ប្តូរ​រថយន្ត​ហ្នឹង​ជិះ​ទៅ ហើយ​សព្វថ្ងៃ​ជីវភាព​ខ្ញុំ​ធម្មតា ឪពុក​ខ្ញុំ​ធ្វើ​ការងារ​ធម្មតា ពេលខ្លះ​យកលុយ​គាត់​ចាយ​ខ្លះទៅ គឺ​មានតែ​ប៉ុណ្ណឹង​»​។​

 

​អ្នករស់នៅ​ក្នុងសង្គម​សិល្បៈ​បាន​កត់សម្គាល់ថា នៅពេលនេះ ពេជ្រ អា​វី​ហ្សា ហាក់ដូចជា​មិនសូវ​ខ្វាយខ្វល់​នឹង​លុយ​បន្តិចបន្តួច​ពី​សិល្បៈ​នោះឡើយ ហើយ​នាង​ក៏​ឈប់​លក់​សំឡេង និង​សម្រស់​ពេល​រាត្រី​ដែរ ពោលគឺ​ពេលនេះ ដោយសារតែ​នាង​មាន​ជំហរ​ពីក្រោយ​ខ្នង​នាង​ក៏​បែរ​ទៅ​ចាប់យក​ចំណេះដឹង​ភាសា​អង់គ្លេស​វិញ​ម្តង​។​

 

​អា​វី​ហ្សា តារា​ស្រករ​ក្រោយ​ដែល​ល្បី​លេង​សាច់​ដើមទ្រូង​បាន​ទទួលស្គាល់ថា​៖«​នៅពេលនេះ​ខ្ញុំ​បាន​ឈប់​ច្រៀង​នៅ Red Wine House ហើយ ហើយ​ខ្ញុំ​បាន​យក​ពេលនោះ ទៅ​រៀន​ភាសា​អង់គ្លេស​វិញ​»​។​

 

​ចំណុច​នេះ ទស្សនិកជន​បាន​ចាប់អារម្មណ៍​ថា ទំនងជា​ពេជ្រ អា​វី​ហ្សា គ្រោង​នឹង​បើក​ការរកស៊ី​អ្វីមួយ​ក្រោម​ជំនួយ​ពី​បុរស​មាន​ងារ​ជា​ឧកញ៉ា​នោះ​នៅពេល​ដ៏​ខ្លី​មិន​ខាន ដូច្នេះ​ពួកគេ​កំពុង​រង់ចាំ​អ៊ុត​មើលថា តើ​អ្នកណា​នៅ​ពី​ក្រោយខ្នង ពេជ្រ អា​វី​ហ្សា ហើយនឹង​បើក​របរ​អ្វី​នៅពេល​ខាងមុខ​៕

Pich-Ariza-1-03122012 1_1353893362 _1352342519

ប្រភព ភ្នំពេញប៉ុស្តិ៍

 

Leave a Reply

(*) Required, Your email will not be published