​ចាប់​រថយន្ត​កាមរី​កែច្នៃ ដែល​សង្ស័យ​បុក​មនុស្ស​ស្លាប់​

, , Leave a comment

ខេត្តសៀមរាប​ ៖ នគរបាល​ស្ទាក់ចាប់​រថយន្ត​កាមរី​កែច្នៃ​មួយគ្រឿង​កាលពី​ព្រឹក​ថ្ងៃទី ២៥​កក្កដា​នេះ ដែល​សង្ស័យថា បាន​បើក​បុក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កាលពី​ថ្ងៃទី ២២​កក្កដា លើ​កំណាត់​ផ្លូវជាតិ​មួយ​ខ្សែ ហៅ​ផ្លូវ​ជន្លង់ ទល់មុខ​ឃ្លាំង ស្បៀងអាហារ​ពិភពលោក​។​

 

​ការស្ទាក់ចាប់​រថយន្ត​សង្ស័យ​នេះ បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រោយ ធនាគារ​អេស៊ីលីដា ។ នគរបាល​បាន​និយាយថា ពួកគេ​បាន​តាម​ប្រ​ម៉ាញ់​រថយន្ត​សង្ស័យ​នេះ តាំងតែ​ពីថ្ងៃ​បង្កហេតុ​ភ្លាមៗ​ម្ល៉េះ ហើយ​ទើបតែ​ចាប់បាន​នា​ព្រឹក​ថ្ងៃទី ២៥ កក្កដា នេះ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​ឃាត់​ចាប់​បានតែ​សំបក​រថយន្ត​ប៉ុណ្ណោះ ចំណែក​ម្ចាស់​ត្រូវគេ​រាយ​ការ​ណ៏​ថា ត្រូវបាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​មួយគ្រឿង​មក​រំ​ដោះយក អំឡុង​ការឡោមព័ទ្ធ​នោះ ។​

 

​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដល់​ស្លាប់ ដែល​សង្ស័យថា បង្កឡើង​ដោយ​រថយន្ត​ខាងលើ​ឈ្មោះ  អ៊ុក ឈី​ម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជាជាង ជួសជុល​រថយន្ត ស្នាក់នៅ​ភូមិ តាវៀន សង្កាត់​សាលា​កំរើក ក្រុង សៀមរាប និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត ។ រថយន្ត​សង្ស័យ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏ ខេត្ត សៀមរាប ដើម្បី​ចាត់ការ​បន្ត ៕

sr1

 

Leave a Reply

(*) Required, Your email will not be published