រដ្ឋាភិបាល​ជប៉ុន​ចំណាយ​ ៥០ ពាន់​លាន​ដុល្លារ​​​ ដោះស្រាយ​​រឿង​​ធ្លាយ​​នុយក្លេអ៊ែរ​

, , Leave a comment

ប្រទេសជប៉ុន ៖ អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​ជាតិ ​វិទ្យាសាស្ត្រ​ឧស្សាហកម្ម​​ និង​បច្ចេកវិទ្យា​បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ចំណាយ​ប្រាក់​​យ៉ាងហោចណាស់​ ៥០​ពាន់​លាន​ដុល្លារ​ដើម្បី​​​ទប់ស្កាត់ និង​ជួស​ជុល​ឡើង​​វិញ​​បន្ទាប់​​​​ពី​​​លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម​​ចេញ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​ដែល​បង្កឡើង​ដោយ​រលក​យក្ស​ស៊ុយណាមិ ​កាល​ពី​ឆ្នាំ​២០១១។

 

​​​ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ថវិកា​២០​ពាន់​លាន​ដុល្លារ​​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការពារ​តំបន់​ដែល​មិនទាន់​ទទួល​​រង​ផល​ប៉ះពាល់​ពី​ការ​លេច​ធ្លាយ​វិទ្យុសកម្ម​នេះ រីឯ​ថវិកា ​៣១​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​​​ការពារ​​​តំបន់​​មួយ​ចំនួន​ដែល​​នៅ​ជុំវិញ​​កន្លែង​លេច​ធ្លាយ​នោះ។ ​ការ​ចំណាយ​លើ​គម្រោង​ខាងលើ​​ ​គឺ​ជា​ការ​ចំណាយ​ដ៏​ច្រើន​បំផុត​ដែល​ស្មើ​នឹង​៥​ដង​នៃ​ថវិកា​ជាតិ​របស់​ជប៉ុន​។​​

 

កន្លង​មក​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ធ្លាប់​បាន​​ដាក់​ចេញ​​កញ្ចប់​ថវិកា​ចំនួន ​១១​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ទឹកប្រាក់​នេះ​ពិត​ជា​មិន​អាច​ប្រើប្រាស់​គ្រប់គ្រាន់​លើ​តម្រូវការ​​​ជាក់ស្ដែង​បាន​ទេ​នៅ​ពេល​នេះ។  ប្រការ​នេះ​ហើយ​ដែល​​ក្រុម​អ្នក​ជំនាញ​ខាងលើ​បាន​និយាយ​ថា​​រដ្ឋាភិបាល​របស់​ខ្លួន​ គួរតែ​សិក្សា​វាយតម្លៃ​​ក្នុង​ការ​ដាក់​ចេញ​ថវិកា​​សម្រាប់​ការ​​​អភិវឌ្ឍ​តំបន់​នេះ​ឡើងវិញ​ឬ ក៏​ត្រូវ​​ប្រើប្រាស់​​ថវិកា​ទាំង​នេះ​សម្រាប់​​​សាងសង់​​លំនៅឋាន​ជួន​​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត​។

 

ការ​ចំណាយ​លើ​កម្មវិធី​ជួសជុល និង​ទប់ស្កាត់​​ការ​លេច​ធ្លាយ​ជាតិ​វិទ្យុសកម្ម​ក្នុង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​របស់​ខ្លួន បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ប្រទេស​ជប៉ុន​នៅ​ពេល​បច្ចុប្បន្ន​ ស្រប​ពេល​ដែល​មាន​គារ​រិះគន់​ពី​ភាព​យឺតយ៉ាវ​ និង​គ្មាន​ប្រសិទ្ធភាព​លើ​យន្តការ​​ទប់ស្កាត់​​ករណី​ខាងលើ​នេះ។ ​​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​របស់​ជប៉ុន​បាន​និយាយ​ថា មាន​តែ​៣%​ប៉ុណ្ណោះ​​ក្នុង​តំបន់​ដែល​​ជម្លៀស​ប្រជាជន​​ចេញ​ ត្រូវ​បាន​ការពារ​យ៉ាង​ត្រឹមត្រូវ​ក្នុង​ខែ​មីនា​កន្លងទៅ​នេះ៕​

RADIATION_2053493b tepco-water_2042538b newPic_6614_jpg_1875452b f2_2054040b fukushima2_2053791b Fukushima_2081985b

 

Leave a Reply

(*) Required, Your email will not be published