ស្ដ្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់​ត្រូវ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​សន្លប់​ឈឹង​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​មាន​ស្ដ្រី​ម្នាក់​ដែល​ មាន​ផ្ទៃះ​ពោះ​៨​ទៅ​៩​ខែ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ ខណៈ​រូប​គាត់​កំពុង​ជិះ​ម៉ូតូឌុប​ហើយ​ត្រូវ​  បាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ ។​ ​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​តាម​  បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​លេខ​៨៦​ ខាងត្បូង​ជាប់​នឹង​របង​វិទ្យា​ ស្ថាន​ប៉ាស្ទ័រ​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ​ ។​

 

​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ពុំ​ ពិសី​ អាយុ​២៤​ឆ្នាំ​ មាន​ផ្ទៃពោះ​៩​ខែ​ផង​ ស្នាក់​នៅ​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ ពេញ​ បាន​រង​របួស​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​ ។​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល​ម៉ែ​ត​ ។​ ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​  បានឃើញ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរ​នេះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើត​ស្ដ្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១០​ មិន​ចាំ​ស្លាក​លេខ​ បើកបរ​ដោយ​ បុរស​ម្នាក់​ជា​អ្នក​ឌុ​ប​ ក្រោយ​កើតហេតុ​  បុរស​អ្នក​ឌុ​ប​បាន​គេចខ្លួន​បាត់​ ។​ រីឯ​ម៉ូតូ​ហេតុ​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​ហុងដា​សេ​ ១២៥​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ បើក​បរ​ដោយ​យុវជន​ម្នាក់​ ក្រោយ​កើតហេតុ​បាន​គេចខ្លួន​បាត់​ដូច​គ្នា​ ។​

 

​ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា​ ដំបូង​ ឡើយ​គេ​ឃើញ​ស្ដ្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ជា​មួយ​បុរស​ខាងលើ​នោះ​ ដែល​គេ​សង្ស័យ​ ថា​ជា​ម៉ូតូឌុប​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ចំណែក​យុវជន​បើក​ម៉ូតូ​បង្ក​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បុក​កន្ទុយ​ម៉ូតូ​ស្ដ្រី​រង​គ្រោះ​ដែល​កំពុង​ ជិះ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​ធ្លាក់​បោក​ ទៅ​នឹង​ថ្នល់​សន្លប់​បាត់ស្មារតី​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​បុរស​ដែល​បើក​ម៉ូតូ​ឌុ​ប​ស្ដ្រី​រង​គ្រោះ​ដោយ​ឃើញ​ស្ដ្រី​រង​គ្រោះ​ ដួល​សន្លប់​ស្ដូកស្ដឹង​ខ្លាច​មាន​បញ្ហា​ដល់​ ខ្លួន​ក៏​បើក​ម៉ូតូ​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ តែ​ម្ដង​ រីឯ​យុវជន​ដែល​បើក​ម៉ូតូ​បង្ក​ក៏​មិន​ត្រូវ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​ទេ​ ។​ ​បច្ចុប្បន្ន​ស្ដ្រី​រង​គ្រោះ​កំពុង​សង្គ្រោះ​ជិ​វិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ហើយ​គេ​ពុំ​ដឹង​ថា​កូន​នៅ​ក្នុង​ផ្ទៃ​ អាច​ប៉ះពាល់​ ដល់​សុខភាព​ឬ​ជីវិត​យ៉ាងណា​នោះ​ទេ​ ៕

Hong-0643 Hong-0644

 

Leave a Reply

(*) Required, Your email will not be published