បាត់​ឈើ​គ្រញូង​មួយ​ដើមពី​ក្នុង​បរិ​វេញ​សាលារៀន​ត្រពាំង​ចាន់

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ ដើមគ្រញូងមួយដើម ដែ​ល​មា​នមុ​ខកា​​ត់​​ទំ​ហំ​ជាង​កន្លះ​ម៉ែត្រ​ កម្ពស់​ជា​ង ៨​ ម៉ែត្រ ​ត្រូវ​បា​នក្រុម​ជន​​ខិ​ល​ខូ​ច​មួយ​ក្រុម​បាននាំគ្នាលួចកាប់យក ទៅ​បាត់​បាន​ដោយ​សុវត្ថិ​ភាព​ចេញ​ពី​ក្នុង​សាលាបថមសិក្សានិងសាលអនុវិទ្យាល័យត្រពាំងចាន់ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ចា​ន់ ស្រុកបរិបូរណ៏តាំងពី យប់ថ្ងៃទី ១៩ខែកក្កដា កន្លងទៅម្ល៉េះ ទើបតែភ្ញាក់ផ្អើលនៅថ្ងៃនេះ។ ការ​បាត់​ធ្វើ​ដើម​ឈើ​​គ្រ​ញូង​មួយ​ដើម​ដែ​លមា​ន​តម្លៃ​ថ្លៃ​ពី​ក្នុង​បរិវេ​ណ​​​សាលារៀនបែបនេះ ពិតជាមានការសោកស្តាយខ្លាំងណាស់ ហើ​យ​បាន​ដា​ក់​កា​រ​សង្ស័យ​ថា​ បើ​គ្មាន​ខ្មោ​ច​ក្នុង​ឲ្យ​ដៃទេ​ ក៏​ខ្មោច​ព្រៃ​គ្មា​ន​ ស​ក​ម្ម​ភាព​បា​នដែ​រ​ ។

 

ឆ្លើយតបទៅនឹងការសង្ស័យខាងលើនេះ លោក សួស ចាន់ថន នាយករងសាលាខាងលើបាននិយាយថា លោ​ក​មា​ន​កា​រសោ​ក​ស្តា​យ​ខ្លាំង​ណា​ស់ ​ព្រោះ​​​ដើម​​​ឈើ​​​មួយ​​​ដើម​នេះ​គាត់​បាន​រក្សា​ទុក​មកជាយូរមកឆ្នាំហើយ តាំងពីដើមនេះនៅតូចមកម្លេះ​​ព្រោះ​ថា​ វា​​ស្ថិត​ក្នុង​បរិ​វេណ​សា​លា​រៀ​ន​ ។ ម្យ៉ាងវិញទៀតដើមឈើគ្រញូងនេះ ថ្វីត្បិតថា វាស្ថិតក្នុងបរិវេណសាលារៀនក៏ពិតមែន ក៏​​ប៉ុ​ន្តែ​ គឺ​ស្ថិ​ត​ក្នុង​ដី​ស​ហ​គម​ន៍​កា​រពា​រព្រៃ​ឈើ​ឃុំ​ត្រ​ពាំ​ង​ចា​ន់ដែ​រ​ ។

 

លោកបានបន្តថា នៅក្នុងសាលារៀនក៏មានអ្នកយាមដែរ ហើយ​ច​ម្ងា​​យអ្នកយាម​​ទៅ​ដើ​មគ្រញូងនោះ​ឆ្ងាយ​ជាង ១០០ ម៉ែត្រ​មិនអា​ច​ដឹង​បា​ន​ទេ​ពេ​ល​ចោរ​ធ្វើ​ស​កម្ម​ភាព​។ លោក​បាន​ដាក់​ការសង្ស័យថា ក្រុមចោរគឺជាមុខសញ្ញាចាស់ ព្រោះថា កាលពីឆ្នាំមុន​ ក៏មានចោ​រ​បា​ន​លួ​ច​កា​ប់​​ដើម​ឈើ​គ្រញូង​នៅក្រៅរបងសាលារៀននេះមួយដើមដែរ តែកាលមុនដើមតូចជាងនេះ ។

 

លោកនាយកបានបន្តថា នៅយប់នោះមានភ្លៀងធ្លាក់ខ្លាំងណាស់​ស្រា​ប់តែព្រឹក​ឡើ​ងឃើញបាត់​ដើ​ម​ឈើ​គ្រញូង​នេះតែ​ម្តង​ដោ​យនៅ​ជិ​ត​នោះក្រុម​​ចោ​រ​បាន​ប​ន្សល់​ទុក​នូវ​រ​ណា​យក្ស ​(រ​ណា​​​​អា​​​ដោ​យដៃ​) មួយ​ មួ​ក​ចំនួន ២ និ​ងដ​បទឹ​ក​សុ​ទ្ឋ​មួ​យចំ​នួន ។

 

សូមប​ញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី ២៥ ខែ​កក្កដានេះ​ ស​មត្ថ​កិច្ច និង​មន្ត្រី​ពាក់ព័ន្ឋ​រួម​ទាំ​ងលោ​កគ្រូ​បាន​ទៅពិ​និត្យ​ឈើគ្រញូង​នោះបា​ន​និ​យា​យ​​ថា ​ឈើ​ដែ​ល​ចោរ​បាន​យ​​ក​ទៅ​មា​ន​ប្រ​វែង​ប្រ​មា​ណ ៦ ម៉ែត្រ​ នៅសល់ចុ​ងប្រហែ​ល​ ៣ ម៉ែត្រ​ទៀត ។

 

ជុំវិញការបាត់ឈើគ្រញូងនេះត្រូវបានគេសង្ស័យថា បើគ្មាន​កា​រ​ឃុ​ប​ឃិត​ណាមួ​យពី​អ្នក​នៅក្នុង​កន្លែង​នោះទេ​ ក៏​សម្មភា​ព​នេះពុំ​អាច​ទៅរួ​ច​ដែ​រ​ ព្រោះ​ថា​ ជិ​តនោះ​មា​ន​អ្នក​យាម​ក្នុ​ង​សា​លា​ មា​ន​ប៉ុស្តិ៍​មេ​ព្រៃ និ​ងប៉ុស្តិ៍​ប៉ូ​លីស​ក៏នៅ​ជិត​នោះ​ដែ​រ ។ បើ​តា​ម​ការ​ប៉ាន់​ស្មាន់​ប្រមា​ណ​ទំហំ​ដើ​ម​ក្រញូង​មួយ​ដើម​នេះ​មា​នតម្លៃ​ប្រមា​ណ​ពី ២ ​ទៅ​ ៣ ពាន់​ដុ​ល្លា​៕

DSC04842 DSC04822

 

Leave a Reply

(*) Required, Your email will not be published