ផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ថៃ ស្លាប់​គ្រូបង្រៀន ២ នាក់ របួស​ ៣ នាក់

, , Leave a comment

ប្រទេសថៃ ៖ គ្រូបង្រៀន​២​នាក់​បាន​ស្លាប់ និង​មនុស្ស​៣នាក់​ទៀត​រងរបួស (ក្នុងនោះមាន​គ្រូបង្រៀន​ម្នាក់ ​នគរបាល​២​នាក់) ក្នុង​ហេតុ​ការផ្ទុះ​គ្រាប់បែក​ នៅស្រុកចា​ណេ ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​តាមរយៈ​សម្តី​របស់​មន្ត្រី​នគរបាល​ស្រុកចា​ណេ ថា ការវាយប្រហារ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង៩និង០៧នាទីព្រឹក កាលពី​ម្សិលមិញ។ មុនពេល​កើតហេតុ ​ក្រុម​ល្បាត៧នាក់ ​ដែលក្នុងនោះ ៤នាក់​ជិះ​ម៉ូតូ ​៣នាក់​​ជិះ​រថយន្ត​ ​អមដំណើរ​រថយន្ត​មួយគ្រឿង​ទៀត ដែល​ដឹក​គ្រូបង្រៀន​៣នាក់ ​ធ្វើដំណើរ​ទៅ​សាលារៀន ​ពី​ថាក់វី​ថា​យ៉ា ស្ថិតក្នុង​តំបន់ ឆាង ផូ​អាក។ ខណៈនោះ មាន​គ្រាប់បែក​មួយគ្រា​ប់​ត្រូវបាន​គេចុច​ឲ្យ​ផ្ទុះ​នៅលើ​កំណាត់​ផ្លូវ​ដែល​ពួកគេ​កំពុងធ្វើដំណើរ ជាហេតុ​នាំ​ឲ្យ​ស្លាប់​គ្រូបង្រៀន​ស្រី​២នាក់ ​ហើយ​គ្រូបង្រៀន​ប្រុស​ម្នាក់ទៀត រួម​នឹង​មន្ត្រីនគរបាល​២​នាក់​​រងរបួស។

 

មេបញ្ជាការ​កងទ័ព​ថៃ ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ស្តីបន្ទោស​ឲ្យ​ពួក​បះបោរ​​ភាគខាងត្បូង ​ដែល​តែងតែ​បង្កបញ្ហា​បែបនេះ ដើម្បី​ដាក់​សំពាធ​លើ​រាជរដ្ឋាភិបាល ឲ្យ​ស្របតាម​ការទាមទារ​រ​បស់​ពួកគេ ដែល​ចង់​ឲ្យ​បន្ថយ​ចំនួន​ទាហាន​និង​កម្លាំង​សន្តិសុខ ក្នុង​តំបន់​ភាគខាងត្បូង។ ថ្មីៗនេះ ដោយមាន ម៉ាឡេស៊ី ជា​អាជ្ញារ​កណ្តាល​នោះ ភាគី​ថៃ​និង​ពួក​បះបោរ​បាន​ព្រមព្រៀងគ្នា​កំណត់​ឲ្យ​មាន​បទ​ឈប់​បាញ់ ក្នុង​រយៈពេល៤០ថ្ងៃ ពោលគឺ​ចំ​ថ្ងៃបុណ្យ រ៉ា​ម៉ា​ដាន ហើយ​ថ្ងៃ​ចុងក្រោយ​គឺ​ថ្ងៃទី១៨ សីហា ឆ្នាំ២០១៣ ។ សូមបញ្ជាក់ថា ​ក្នុង​រយៈពេល១៤ថ្ងៃ​កន្លងទៅនេះ ​កើតមាន​អំពើហិង្សា១៦ករណី ក្នុងនោះបួន​ករណី​គឺមានទ្រង់ទ្រាយ​​ធំ៕

c1_361379_130725031738 524612

 

Leave a Reply

(*) Required, Your email will not be published