ក្រឡាប់​រថភ្លើង​នៅ​អេស្ប៉ាញ​សម្លាប់​មនុស្ស​ប្រមាណ​ ៦០​ នាក់​ និង​របួស​ជា​ច្រើន​នាក់​

, , Leave a comment

ប្រទេស​អេស្ប៉ាញ ៖ យ៉ាងហោចណាស់​មាន​អ្នកដំណើរ​៦០​នាក់​បាន​ស្លាប់​ និង​​១០០​នាក់​ផ្សេងទៀត​បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថភ្លើង​មួយ​នៅ​ឯ​ភាគ​ពាយ័ព្យ​ប្រទេស​អេស្ប៉ាញ។នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​ពី​សារព័ត៌មាន Channelnewsasia​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ។​​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៨:៤២ យប់​ម៉ោង​ក្នុងស្រុក​នៅ​ជិត​ស្ថានីយ​រថភ្លើង Compostela ក្រុង​Santiago ដោយ​ផ្ទុក​អ្នកដំណើរ​សរុប​២១៨​នាក់​រួម​ទាំង​បុគ្គលិក​បម្រើ​ក្នុង​រទេះភ្លើង​៤​នាក់​ផ្សេងទៀត ។​​

 

​គេ​មិនទាន់​កំណត់​បាន​​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​រថភ្លើង​ខាងលើ​ក្រឡាប់​បាន​ទេ​នៅ​ពេលនេះ ខណៈ​ដែល​ការ​ស៊ើបអង្កេត​កំពុង​​​បន្ត​នៅ​ព្រឹក​នេះ។ ក្រុម​អ្នក​ជួយសង្គ្រោះ​ និង​ឡានពេទ្យ​ក៏​បាន​បញ្ជូន​ទៅ​កន្លែង​ កើតហេតុ​ភ្លាមៗ​ផង​ដែរ ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត។​​ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី Mariano Rajoy ចាត់​ទុក​ថា ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​សម្រាប់​ប្រទេស​អេស្ប៉ាញ។ លោក​នាយករដ្ឋមន្ត្រី​ខាងលើ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ​កាលពី​ម្សិលមិញ​ ដើម្បី​ពិនិត្យ​ស្ថានការណ៍ និង​ចូល​រួម​រំលែក​មរណទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ៕​​​

1374709574001-train-crash-2-1307241955_4_31 1374709574002-train-crash-3-1307241957_4_3 1374709574000-train-crash-1-1307241950_4_3 image_update_76f877097730f3d0_1374704607_9j-4aaqsk

 

Leave a Reply

(*) Required, Your email will not be published