រថយន្តបុកអ្នក​សុំ​ទាន ពិការ​ជើងម្ខាង​​​​ម្នាក់ និង​កូន​តូច​របួសធ្ងន់

, , Leave a comment

រាជធានីភ្នំពេញ ៖ បុរស​អ្នកសុំទាន​ពិការ​ជើង​ម្ខាង​ម្នាក់ និង​កូនតូច​អាយុ ១​ខួប បាន​រងរបួស​ធ្ងន់ធ្ង​រ ខណៈ​បុរស​ពិការ​នោះបាន​រំកិល​ខ្លួន​ឆ្លងថ្នល់ ក៏ត្រូវ​រថយន្ត​ឈែ​វើ​ឡែ​ត​មួយគ្រឿង ពណ៌​ទឹកប្រាក់​ឆ្នូត​ខៀវ អត់​មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ទំនើប​ជី​ង​លីវ​ហ្វូ ដោយសារ​មើល​ពុំ​ឃើញ រថយន្ត​ក៏បាន​បុក​ចំ​ពីមុខ​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤០​នាទី យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​កា​កាប ៕

ch1

 

Leave a Reply

(*) Required, Your email will not be published