គ.​ជ.​ប​ ​បា​ន​ស្នើឲ្យអា​ចា​រ្យអេ​ ​ម្ចា​ស់វិ​ទ្យុអេ​ប៊ី​ស៊ី​ ​កែ​ត​ម្រូវ​ស​ម្តីរ​ប​ស់​ខ្លួ​នឡើ​ង​វិ​ញ​​​

, , Leave a comment

រាជធានីភ្នំពេញ ៖ លោ​ក ​ទេ​ព​ ​នី​ថា​ អគ្គ​លេ​ខា​ធិ​កា​រគ​ណៈ​កម្មា​ធិ​កា​រជា​តិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​ ​(គ​.​ជ​.​ប​)​ ​បា​ន​មា​នប្រ​សា​ស​ន៍​បញ្ជាក់​ប្រា​ប់​គេ​ហ​ទំ​ព័រ​ថ្មី​ៗ​ ​នៅព្រឹក​ថ្ងៃ​ពុ​ធ​នេះ​ថា​ ​គ​.ជ​.​ប​ ​បា​ន​ស្នើឲ្យ​លោ​ក​ ​សេង ​ប៊ុន​វ៉េ​ង​ ហៅ​អា​ចារ្យអេ​ ​ម្ចាស់​វិទ្យុអេ​ប៊ី​ស៊ី ​ធ្វើកា​រ​កែ​តម្រូ​វ​សម្តីខ្លួ​ន​ដែ​លបា​ន​អត្ថាធិ​ប្បាយ​ថា​ ​ទា​ហាន​ខ្មែរនឹ​ង​ធ្វើប​ដិវត្តប្រ​សិ​ន​បើគ​ណ​ប​ក្សស​ង្គ្រោះ​ជា​តិឈ្នះឆ្នោ​ត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ ​គេហទំព័រថ្មីៗ

 

​កាល​ពីថ្ងៃម្សិល​មិ​ញ ​ជុំ​វិញ​ឱ​កា​ស​ជា​ប់ឆ្នោត​រ​ប​ស់​គ​ណ​ប​ក្សស​ង្គ្រោះ​ជា​តិ​ ម្ចាស់​វិទ្យុអេ​ប៊ី​ស៊ី​ដ៏​មាន​ប្រ​ជាប្រិ​យ​ភា​ព​ បា​ន​ឆ្លើយ​សំ​​ណួរ​រ​ប​ស់​ស​ហ​កា​រីខ្លួ​ន​ថា​ ​បើគ​ណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​មិ​នត្រឹ​ម​តែ​អ្ន​ក​មាន​ទេ​ដែ​ល​រ​ត់​អ​ស់​ អ្នកក្រ​ក៏​នឹ​ង​រ​ត់​ផង​ដែ​រ​ ប៉ុន្តែប​ញ្ហាត្រង់​ពួ​ក​គា​ត់​អ​ត់​មា​ន​លុយ​ជិះ​យ​ន្តហោះ​។​​កា​ររ​ត់​ចេ​ញ​ពីស្រុ​ក​ ​​គឺ អា​ចារ្យអេ​ ​ដែ​ល​មា​ន​ឈ្មោះដើម​ថា​ ​សេង​ ​ប៊ុ​ន​វ៉េ​ង​នោះ​ ​ច​ង់​សម្តៅលើ​កា​រ​ធ្វើរ​ដ្ឋប្រ​ហា​រ​រ​ប​ស់​ទា​ហា​ន​ខ្មែរទៅលើ​រ​ដ្ឋា​ភិ​បា​ល​ ប្រសិ​ន​​ជារដ្ឋា​ភិ​បា​ល​នេះ​ស្ថិត​នៅក្រោម​កា​រ​ដឹ​ក​នាំ​រ​ប​ស់គ​ណ​ប​ក្សស​ង្គ្រោះ​ជា​តិ​។​

 

អា​ចារ្យអេ​ ​បា​ន​លើ​ក​ឡើ​ងថា​ ​កា​យ​វិ​​កា​រ​រ​ប​​ស់​លោ​ក​ ​ស​ម​ ​រង្ស៊ី ​ដូ​ច​​ជា​ឱ​ន​ថើ​ប​ដី​​នោះ​ ​គឺ​​ជា​កា​រ​យ​ក​គំ​រូ​តា​ម​លោ​ក​ ​ថា​ក់​​ស៊ី​ន​ ​អ​តី​​ត​នា​យ​ក​រដ្ឋ​មន្ត្រី​ថៃ​ ​(កាលពី​លោ​កត្រូវ​បានលើក​លែង​ទោស​កា​ល​ពីថ្ងៃទី​២​៨​ ​ខែ​កុម្ភៈ​ ឆ្នាំ​២​០​០​៨​ ​​)​ ​ដែ​ល​បា​ន​ឱ​​ន​ថើ​ប​ដី​ពេ​ល​ដ​ល់​ព្រលា​ន​​យន្តហោះ​នៅ​ទី​ក្រុង​បា​ង​ក​ក​។​​អាចារ្យ​អេ​បា​ន​និ​យា​យ​​ថា​៖ «គាត់​ [សម រង្ស៊ី] យក​គំ​រូ​ពី​លោ​​ក​ថា​ក់​ស៊ីន​។​ ចុះទា​ហា​នខ្មែរ​មិ​ន​ចេះ​​យ​ក​គំ​រូ​​តា​ម​ទា​​ហា​ន​ថៃ​​ទេហី យ​ល់​អ​ត់​ទេ​បងប្អូន​។​ ​យ៉ា​ង​យូ​​រ​បី​ខែ​ ​ទា​ហា​នខ្មែរ​ធ្វើ​បដិវត្ត​ ជឿ​ទៅ​ ​ជឿ​ទៅ ​បើ​គា​ត់ចេះ​យ​ក​ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត​ ជាគំរូ​ ទា​ហា​ន​ខ្មែរក៏​ចេះ​ធ្វើ​អី​ចឹ​ង​ដែ​​រ។​ អានឹ​ង​រ​​ប​ស់​អ​ញ​​ អញច្បាំង​ម​ក​បា​ន​ ​ហ្ហែងម​ក​ពី​​ណា​ម​ក​ដណ្តើមរ​ប​ស់​អ​ញ​​… អាចារ្យអេ​ ​អ​ត់​យ​​ក​ជី​វិ​ត​ម​​ក​ត​ស៊ូ​រ​ទេ​អ​ញ​​ទៅ​មុ​ន​ហើ​យ​»​។

 

លោ​ក​ ​ទេ​ព​ ​នី​ថា​ ​អគ្គលេ​ខា​ធិ​កា​រ​ ​គ​​.​ជ​.​ប​ ​បា​ន​អះ​អា​ង​​ថា​ ​លោ​ក​បា​ន​ឲ្យគណៈ​ក​ម្ម​កា​រ​ជំ​នាញត្រួត​ពិ​និ​​ត្យមើ​ល​បញ្ហា​នេះ​ ​ហើ​យ​ក្រុមកា​រ​ងា​រ​រ​ប​ស់​លោ​ក​ ​បាន​ទូរស័ព្ទ​ទៅភាគី​ខាង​វិទ្យុដើ​ម្បីឲ្យមាន​កា​រ​កែ​​តម្រូវ​ពាក្យ​សម្តី​ឡើ​ង​វិ​ញ​។​ ​សម្តីរប​ស់​លោ​​ក​បា​ន​ប​ង្កឲ្យមា​ន​កា​រ​ខឹ​ងសម្បារយ៉ា​ង​ខ្លាំង​ ​ជា​ពិ​សេ​ស​ពី​​សំ​ណា​ក់​អ្នក​ស្តាប់​ដែ​ល​មា​ន​និន្នាកា​រ​គាំទ្រគ​ណ​ប​ក្សស​ង្គ្រោះ​ជា​តិ​​។​ ​សម្រា​ប់​លោ​ក​​ ​យឹ​ម​ សុវណ្ណ​ ​អ្នក​នាំពាក្យ​សង្គ្រោះ​ជាតិ​ ​នេះ​ជា​ស​ម្តី​បំ​ភិ​ត​បំ​ភ័​យ​មួ​​យ​ ​ដោ​យ​អះ​អា​ង​ថា​​ ​ទា​ហា​ន​នឹ​ង​មិនធ្វើបែ​ប​នេះ​ឡើ​យ ​ផ្ទុយ​ទៅ​វិ​ញ​ពួ​កគា​ត់​នឹ​ង​រឹ​ត​​តែ​ស​ប្បាយ​ចិត្ត​ចំពោះ​កា​រ​​ទទួល​បា​នប្រាក់​ខែ​ខ្ពស់​៕​

1003494_558436210879511_254615165_n achar_a-1-300x192

 

Leave a Reply

(*) Required, Your email will not be published