ទៅ​រា​ស់ដី​ពស់​ចឹក បញ្ជូនទៅ​ពេទ្យ​អត់​ថ្នាំ ចង់​ហួសពេល​

, , Leave a comment

ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ជា​កសិករ​ម្នាក់​ត្រូវ​ពស់ពព្លាក់​ទំហំ​ប៉ុនកដៃ​ក្មេង​ ចឹក​ចំ​កជើង​ស្ដាំ​ ខណៈ​កំពុង​បើក​គោ​ យន្ដ​ភ្ជួរស្រែ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្ថិត​ក្នុង​ភូមិ​-​ឃុំ​ក្រាំង​ល្វា​ ស្រុក​សាមគ្គី​មាន​ជ័យ​ ។​

 

​ស្ដ្រី​ឈ្មោះ​ ណេ​ន​ ស្រី​អូន​ អាយុ​២៧​ឆ្នាំ​ ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​មាន​ ឈ្មោះ​ភឿន​ យុ​ទ្ធា​ អាយុ​២៥​ឆ្នាំ​រស់នៅ​ ភូមិ​-​ឃុំ​ខាងលើ​ ។​ ស្ដ្រី​ជា​ប្រពន្ធ​បាន​ និយាយ​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ព្រឹក​កើតហេតុ​ ប្ដី​របស់​គាត់​បាន​បើក​គោ​យន្ដ​ទៅ​ភ្ជួរ​ ចម្ការ​នៅ​ចំណុច​កើតហេតុ​ ហើយ​ពេល​ កំពុង​ភ្ជួរ​ចម្ការ​ស្រាប់តែ​សត្វ​ពស់ពព្លាក់​ទំហំ​ប៉ុនកដៃ​ក្មេង​ហក់​មក​ចឹក​ចំ​កជើង​ ខាងស្ដាំ​បណ្ដាល​ឱ្យ​ពើត​ចុកចាប់​រហូត​ ដល់​សន្លប់​នៅ​ក្នុង​ចម្ការ​តែ​ម្ដង​ ។​

 

​ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួសារ​ បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ធ្លក​វៀន​ក្រោយ​ពី​គ្រូពេទ្យ​ បាន​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​៣​ម្ជុល​ ជន​រង​គ្រោះ​បាន​ធូរស្រាល​ប៉ុន្ដែ​ចាំបាច់​ ត្រូវ​បញ្ជូន​បន្ដ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ឧត្ដុង្គ​ តែ​ត្រូវ​គ្រូពេទ្យ​ណែនាំ​ឱ្យ​ដឹក​ ជន​រង​គ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​វិញ​ព្រោះ​នៅ​ទីនោះ​មាន​ថ្នាំ​ បន្សាប​ពិសពស់​ ។​ ​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ ការ​ដឹក​ជន​រង​គ្រោះ​ចុះឡើងៗ​ដោយ​មាន​ រយៈពេល​ច្រើន​ម៉ាង​បណ្ដាល​ឱ្យ​ពិស​ ជ្រាប​ចូល​ក្នុង​សរសៃឈាម​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ព្យាបាល​យ៉ាង​ខ្លាំង​នេះ​បើ​តាម​គ្រូពេទ្យ​ខេត្ដ​ប្រាប់​គាត់​។​

 

​គួរ​បញ្ជាក់​ថា​ ករណី​ដូច​គ្នា​នេះ​បាន​ កើត​ឡើងជា​ញឹកញាប់​នៅ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំង​ ពិសេស​នៅ​រដូវវស្សា​ ខេត្ដ​មួយ​ នេះ​ស​បូរ​សត្វ​ពស់ពញ្លក់​ចឹក​ឱ្យ​កសិករ​ និង​អ្នក​ចូល​ព្រៃ​រង​គ្រោះជា​បន្ដបន្ទាប់ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ថា​តែ​នៅ​ខេត្ដ​មួយ​នេះ​ទេ​ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​អា​សេ​រ​ពិស​ទាំងនេះ​ ៕

KC1

 

Leave a Reply

(*) Required, Your email will not be published