រថយន្តកុងតឺន័រ ផែស្ងួតសូ ងួន កិនបុរសម្នាក់ស្លាប់ នៅមុខ មន្ទីរពេទ្យរុស្ស៊ី

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​សូ​ងួន​កិន​ចំពាក់​កណ្ដាល​ខ្លួន​ស្លាប់​ភ្លាមៗ គ្រា​ដែល​គាត់​ដើរ​ឆ្លងផ្លូវ​លេខ​២៧១ ខាងមុខ​មន្ទីរ​ពេទ្យរុស្ស៊ី ស្ថិតក្នុង ស​ង្កា​ត់​ទំនប់ទឹកខណ្ឌចំការមន​កាលពី វេលា​ម៉ោង​៥ និង​៤៤​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣ ។​

 

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ចេញពី​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ហើយ​ដើរ​ឆ្លងផ្លូវ ទៅ​ម្ខាង ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ ដឹកទំនិញ​មួយគ្រឿង​ម៉ា​ក​​ហ៊ី​ណូ ពណ៌​ស ពាក់ ស្លាក​លេខ ភ្នំពេញ 3A-2000 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​រថយន្ត​បើក​លឿន​ពេក ក៏បាន​បុក​ជនរងគ្រោះ​ដួល បន្ទាប់មក​បាន កិន​ពីលើ ជនរងគ្រោះ​នៅក្រោម កង់​ក្រោយ​រថយន្ត ស្លាប់​នៅនឹងកន្លែង​កើតហេតុ យ៉ាង អាណោចអាធ័ម​បំផុត​។​

 

បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទ្រី សុខុម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តព្រៃវែង​។ ចំណែក​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2000 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​ សាកសព​ត្រូវ​បានប្រគល់​ឲ្យ ក្រុមគ្រួសារ​ទទួលយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

CH-1066 CH-1069 CH-1067 CH-1068

 

Leave a Reply

(*) Required, Your email will not be published